ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វីខ្លះ​បានឮ? លើ​ករណី​ប៉េ​អឹ​ម​ចុះ​ទៅ​ឆែក​ក្នុង​ទីតាំង​កែ​សម្ផស្ស​នេះ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយគិត​​ត្រឹម​ម៉ោង​៧ ​និង​៣០​នាទី​យប់ថ្ងៃទី០២ មករា ២០១៩ នេះ ក្រោយ​​ការ​ឆែកឆេរ​ សមត្ថកិច្ច​ក៏​បាន​ចេញពី​ហាង​សម្ផស្ស​ ដោយ​មិន​មានការ​ឃាត់ខ្លួន​​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយគិត​​ត្រឹម​ម៉ោង​៧ ​និង​៣០​នាទី​យប់ថ្ងៃទី០២ មករា ២០១៩ នេះ ក្រោយ​​ការ​ឆែកឆេរ​ សមត្ថកិច្ច​ក៏​បាន​ចេញពី​ហាង​សម្ផស្ស​ ដោយ​មិន​មានការ​ឃាត់ខ្លួន​​អ្នកស្រី ហូ​វ ដា​ណេ នោះទេ ។

គួររំលឹកថា ការ​ភ្ញាក់ផ្អើល​បាន​កើត​មាននៅ​វេលា​រសៀល​ថ្ងៃ​ទី​២ មក​រា ខណៈ​ដែល​ហាង​កែ​សម្ផស្ស​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​យីហោ​ «ឌែ​រ​ម៉ូ​គ្លីនិក» ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចូល​ឆែកឆេរ និងមិន​មាន​ប្រភព​ព័ត៌មាន​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ភ្លាម​ៗ​នោះ​ទេ ចេញពី​ក្រុម​មន្ត្រី​ដែល​ចូល​ឆែកឆេរ​ក្នុង​ហាង​កែ​សម្ផស្ស​នេះ ។ ឌែ​រ​ម៉ូ​គ្លីនិក​ មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​១២១ ផ្លូវ​លេខ៥៦៦ កែង​ផ្លូវ​លេខ​៣០៧ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ជាមួយនឹង​ប្រតិបត្តិការ​ឆែកឆេរ​នោះ​អ្នកស្រី ហូ​វ ដា​ណេ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​នាយិកា​ឌែ​រ​ម៉ូ​គ្លីនិក​ដែល​ទើប​ចូល​រោងការ​ជាមួយ​អ្នកជំនួញ​​ថៃ​វ័យក្មេងម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន ដែល​តាម​ប្រភព​ក្រៅផ្លូវការ​​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​យក​រូប​ស្រាត​គំរាម​ជំរិត​ទារប្រាក់ ។ ប្រភព​ព័ត៌​មាន​ដដែល​បានឱ្យ​ដឹង​ថា គ្លីនិក​របស់​អ្នកស្រី ហូ​វ ដា​ណេ បាន​ដាក់​កាមេរ៉ា​លួច​ថតរូប​តារា​មួយ​ចំនួន រួម​ទាំង​អតិថិជន​ផ្សេង​ទៀត ​ដែល​ចូល​ទៅ​កែ​សម្ផស្ស ដូច​ជា​ធ្វើ​សុដន់​មូល​ក្បំ កែ​កន្លែង​ផ្សេង​ៗ​តាម​តម្រូវការ ហើយ​បាន​យក​រូបភាព​ទាំងនោះ​ ទៅ​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ច្រើន​មុ​ឺ​ន​ដុល្លារ ។ ដោយសារ​តែ​ករណី​នេះ​ បាន​ធ្វើ​ឱ្យ​មាន​កំហឹង​ផ្ទុះ​ឡើង ​និង​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទោះ​ជា​បែប​ណា​ជា​រឿង​ចោទប្រកាន់​ប៉ុណ្ណោះ ។

កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨​កន្លង​ទៅ​នេះ អ្នកស្រី ហូ​វ ដា​ណា បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ អ្នក ជំនួញ​ល្បីឈ្មោះ​ម្នាក់​ ជា​ជនជាតិ​ថៃ មាន​ប្រាក់​វាល់​លាន​ដុល្លារ ដែល​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ ក្នុង​បុរី​វិមាន​ភ្នំពេញ ក្រោម​វត្តមាន​ចូលរួម​ពី​ក្រុម​តារា​ល្បី​ៗ​ជា​ច្រើន ។អ្វី​​ដែល​ជា​ការ​ចាប់អារម្មណ៍ ​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នកជំនួញ​ស្រី ​ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​កែ​សម្ផស្ស​រូប​នេះ គឺ​ស្ថិត​នៅ​ត្រង់​កូនកំលោះ​មាន​វ័យក្មេង​រហូត​ដល់​ទៅ​៨​ឆ្នាំ ជា​អ្នកជំនួញ មានមុខ​ជំនួញ​ច្រើន​មុខ​មានទ្រព្យ​លាន​ដុល្លារ ក្នុង​ប្រទេស​ថៃ ។ លោក Thammarat Thurathong ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​កូនពៅ​ក្នុង​ត្រកូល​អភិជន​ដែល​មានកូន​តែ​២​នាក់ និង​ជា​អ្នកជំនួញ​ជួរ​មុខ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុន​យន្តហោះ​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុមហ៊ុន​លក់​មាស ក្រុមហ៊ុន​ផលិត​ជី ក្រុមហ៊ុន​លក់​ដី​ក្រុមហ៊ុន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ ក្រុមហ៊ុន​កែ​សម្ផស្ស​ជាដើម ។

យោង​តាម​ប្រភព​ក្រៅ​ផ្លូវ​វ​ការ​ថា ថៅកែ​ហាង​កែ​សម្ផស្ស​រូប​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ថត​វី​ដេ​អូ​អតិថិជន ​ដែល​ទៅ​ទទួល​សេវាកម្ម​កែ​សម្ផស្ស ដើម្បី​គំរាម​ទារប្រាក់ ។
ប្រភព​នេះ​​​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​បាន​ប្តឹង​និង​ចោទប្រកាន់​ថា អ្នកស្រី​ដា​ណេ​បាន​បើកហាង​កែ​សម្ផស្ស​ខាងលើ ដោយ​ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ដូច​ជា​ចាក់​ថ្នាំ​ឲ្យ​ស ឬ​កែ​សម្ផស្ស​ផ្សេង​ៗ​ទៀត​រហូត​ដល់​ចំណុច​អាថ៌​កំបាំង ។

លុះ​ពេល​ផ្តល់​សេវា​រួចរាល់​ គឺ​មាន​វិក្កយបត្រ​២ មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ​២៨០០០​ដុល្លារ ដោយ​អះអាង​ថា តម្លៃ​២៨.០០០​ដុល្លារ​ជា​សេវា​ចាក់​ថ្នាំ​ផ្សេង​ៗ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​តវ៉ា​លើ​សេវា​ផ្សេង​ៗ​ដោយ​សុំ​ត្រឹម​២.០០០​ដុល្លារ ប៉ុន្តែ​ស្ត្រី​ថៅកែ​បាន​ទាមទារ​៨.០០០​ដុល្លារ បើ​មិន​បាន​ទេ គេ​នឹង​បង្ហោះ​​វី​ដេ​អូ (​ដេរ​ប្រដាប់​ភេទ​)​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ក្រោយ​ទទួល​ការ​គំរាម​បែប​នេះ ទើប​ជន​រង​គ្រោះ សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ជំនាញ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទើប​មាន​ចំណាត់ការ​នា​ពេល​នេះ ។

អ្នកស្រី ហូ​វ ដា​ណេ ជា​ស្ត្រី​មេម៉ាយ​កូន​២ តែ​សម្រស់​មិន​អន់​នោះ​ទេ ។ ទាក់ទិន​នឹង​ការ​ជួប​អ្នកជំនួញ​ថៃ​វ័យក្មេង​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​ស្គាល់គ្នា​ជាង​២​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ធ្វើ​ជំនួញ​ជាមួយ​គ្នា​ផ្នែក​កែ​សម្ផស្ស និង​មុខ​ជំនួញ​ផ្សេង​ទៀត ដែល​ដំបូង​ឡើយ​គ្រាន់តែ​ជា​ដៃគូ​ជំនួញ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ចិត្ត​គ្នា​ ក៏​ឈាន​ដល់​មាន​ទំនាក់ទំនង​ស្នេហា​តែ​ម្ដង ។ ទាំង​អ្នកសិល្បៈ​ ក៏​ដូច​ជា​មហាជន​កោតសរសើរ​ពី​មន្ត​ស្នេហ៍​អ្នកជំនួញ​១​គូ​នេះ​ជា​ខ្លាំង ដោយ​មិន​នឹក​ស្មាន​លោក Thammarat Thurathong មាន​វ័យក្មេង​ជាង ដល់​ទៅ​៨​ឆ្នាំ​មក​ស្រឡាញ់​អ្នកស្រី ហូ​វ ដា​ណេ ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​២​ទៅ​ហើយ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​គឺ​បែប​សាមញ្ញ ប៉ុន្តែ​ខ្លឹម​កប់​នោះ ម្ដាយ​កូនកំលោះ​បាន​ផ្តល់​កាដូ​យ៉ាង​ពិសេស​ខ្សែ​.​ក​ពេជ្រ​១​ខ្សែ តាម​ដែល​ដឹង​តម្លៃ​ប្រហែល​៤៧​ម៉ឺន​ដុល្លារ និង​ចិញ្ចៀនពេជ្រ​១​វង្ស មាន​តម្លៃ​ប្រហែល​ជាង​៣០​ម៉ឺន​ដុល្លារ​ឯណោះ ។ ដោយសារ​តែ​កូនកំលោះ​ជា​ជនជាតិ​ថៃ ដូចនេះ​អាពាហ៍ពិពាហ៍​ខាងលើ​បាន​ធ្វើ​តាម​បែប​ខ្មែរ កាត់​ថៃ អ្នក​ផាត់មុខ​និង​ធ្វើ​សក់​ខាង​កូនកំលោះ​នាំ​យក​ពី​ប្រទេស​ថៃ​ទាំងអស់ ។ ដោយឡែក គ្រឿងសម្អាង សម្លៀក​បំពាក់ គឺ​សុទ្ធតែ​កុម្ម៉ង់​ថ្មី​ៗ​ទាំងអស់ ដែល​អ្នកស្រី​បាន​ប្រគល់​ឲ្យ​ហាង​ខ្មែរ​កាត់ដេរ​ខ្មែរ​ឌី​ហ្សា​ញ​ជា​អ្នក​រៀបចំ​ឲ្យ ។ ក្រោយ​ពី​រៀប​ការ​រួច គ្រឿងសម្អាង និង​សម្លៀក​បំពាក់​មិន​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ខាង​សម្អាង​យក​ទៅ​ជួល​បន្ត​ឡើយ គឺ​ពួក​គេ​ទុក​តាំង​ជា អនុស្សាវរីយ៍​ទាំងអស់ ។

ទោះបីជា​បែប​ណា ចំណងអាពាហ៍ពិពាហ៍​ដែល​រំលង​បាន​ត្រឹមតែ​២​ថ្ងៃនេះ មិនដឹង​ទៅ​ជា​បែប​ណា​នោះ​ទេ ហើយ​ប្រសិន បើ​សមត្ថកិច្ច​រក​ឃើញ​កំហុស​មែន​នោះ អ្នកស្រី​ម្ចាស់​គ្លីនិក​និង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​មិន​ខាន​ឡើយ ។ រហូត​មក​ដល់​ល្ងាច​ណាស់​ទៅ​ហើយ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ឆែកឆេរ​ពិនិត្យ​ក្នុង​ហាង​នេះ​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ