ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា

5 ឆ្នាំ មុន

អ្នក​គោរព​ព្រះពុទ្ធ​សាសនា​មាន​លក្ខណៈ​៧​យ៉ាង ពិសេស​យក​ការ​តាំងចិត្ត​ជ្រះថ្លា​ជា​ធំ គឺ​ជ្រះថ្លា​ចំពោះ​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ និង​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​សំណេះសំណាល​សួ​រនាំង​អំពី​ចំណុច​ណា​ដែល​ឆ្ងល់​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ធម៌អាថ៌​សិក្ខា​វិន័យ​ជាមួយនឹង​ព្រះសង្ឃ ។ ខាងក្រោម​នេះ​ជា​កិច្ច​៧​យ៉ាង​របស់​ពុទ្ធបរិស័ទៈ ១-​ឧស្សាហ៍​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌អាថ៌​សិក្ខា​វិន័យ​ដែល​ខ្លួន​ឆ្ងល់ ២-​ជា​អ្នក​មិន​ប្រមាទ​ក្នុង​ការ​ស្តាប់​ព្រះ​សទ្ធម្ម…

អ្នក​គោរព​ព្រះពុទ្ធ​សាសនា​មាន​លក្ខណៈ​៧​យ៉ាង ពិសេស​យក​ការ​តាំងចិត្ត​ជ្រះថ្លា​ជា​ធំ គឺ​ជ្រះថ្លា​ចំពោះ​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ និង​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​សំណេះសំណាល​សួ​រនាំង​អំពី​ចំណុច​ណា​ដែល​ឆ្ងល់​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ធម៌អាថ៌​សិក្ខា​វិន័យ​ជាមួយនឹង​ព្រះសង្ឃ ។ ខាងក្រោម​នេះ​ជា​កិច្ច​៧​យ៉ាង​របស់​ពុទ្ធបរិស័ទៈ

១-​ឧស្សាហ៍​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌អាថ៌​សិក្ខា​វិន័យ​ដែល​ខ្លួន​ឆ្ងល់

២-​ជា​អ្នក​មិន​ប្រមាទ​ក្នុង​ការ​ស្តាប់​ព្រះ​សទ្ធម្ម

៣-​សិក្សា​ក្នុង​អធិសីល និង​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួនមាន​សេចក្តី​ជ្រះថ្លា​ស្មោះ​ចំពោះ​មិន​ងាករេ

៥-​កំពុង​ស្តាប់ធម៌​មានចិត្ត​មិន​ក្រេវក្រោធ ឬ​មិន​តិះដៀល មិន​ស្វែង​រកទោស និង​មិន​ជជែក​គ្នា

៦-​មិន​ស្វែងរក​ទ​ក្ខិ​ណេ​យ្យ​បុ​គ្ក​ល​ខាងក្រៅ​ព្រះពុទ្ធ​សាសនា

៧-​ធ្វើ​ទាន​មិន​គប្បី​ប្រកាន់​ថា​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ឬ​ពា​ហិ​រ​សាសនា គឺ​ធ្វើ​ទាន​ចំពោះ​មនុស្ស​ទូទៅ ក្នុង​ទឹកចិត្ត​ថា​ជួយ​សង្គ្រោះ ។

គោល​ធម៌​ទាំង​៧​ប្រការ​នេះ​ជា​កិច្ច​ប្រតិបត្តិ​នៃ​ពុទ្ធ​សាសនូបត្ថម្ភ ដើម្បី​ទ្រទ្រង់​សាសនា​មួយ​នេះ​ឱ្យ​ឋិតថេរ​តរៀង​ទៅ ។