ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi វ៉ា​ដាច់​ទាំង Ronaldo ឈរ​កំពូល​តារាង​ជើង​ខ្លាំង​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​នៅ​អឺរ៉ុប

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន FC Barcelona បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ដែល​មាន​គ្រាប់​បាល់​47​គ្រាប់ ក្នុង​ការ​ប្រកួត​50​ដង…

តាម​ប្រភព​ព័ត៌មាន FC Barcelona បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ដែល​មាន​គ្រាប់​បាល់​47​គ្រាប់ ក្នុង​ការ​ប្រកួត​50​ដង កំឡុង​ពេល​12​ខែ​(2018) ។

អ្នក​ដែល​នៅ​ក្រោម​បន្ទាប់​ពី​នោះ​មាន​ដូច​ជា Cristiano Ronaldo (43​គ្រាប់​), Robert Lewandowski (42), Mo Salah (37) និង Harry Kane (34) ។

នេះ​គឺជា​លើក​ទី​បួន​ហើយ ដែល Messi បាន​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​អឺរ៉ុប​ប្រចាំឆ្នាំ​2018 ។ ពី​មុន​ៗ Messi ធ្លាប់​ជាប់​ចំណាត់ថ្នាក់​បែប​នេះ នៅ​ឆ្នាំ​2010 (58​គ្រាប់​), 2012 (91​គ្រាប់​) និង​2016 (59​គ្រាប់​) ។

Luis Suarez បាន​ជាប់​នៅ​ចំណាត់ថ្នាក់​ទី​7 ជាមួយនឹង​32​គ្រាប់ ។ ដូចនេះ​ក្លិប​អ្នកមាន​បុណ្យ Barcelona ជា​ក្លិប​តែ​មួយ​គត់ ដែល​មាន​កីឡាករ​2​នាក់​ជាប់​នៅ​លើ​តារាង Top10 កីឡាករ​ស៊ុត​បាន​ច្រើន​គ្រាប់​ជាងគេ​នៅ​ឆ្នាំ​2018 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​47​គ្រាប់​របស់ Messi ក្នុងឆ្នាំនេះ​គឺ​បាន​មក​ពី​ការ​ប្រកួត LaLiga (34​គ្រាប់​) និង Champions League (4​គ្រាប់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ