ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បាត់​ពី​ផ្ទះ ស្រាប់តែ​ឃើញ​រកពុទ្ធោ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​វង្វេងវង្វាន់​បាត់​ការ​ចង​ចាំ ហើយ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មួយ​ថ្ងៃ ស្រាប់តែ​ស្អែក​ឡើង​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ព្រែក នៅ​ចំណុច​កោះ​ប៉ោ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​វង្វេងវង្វាន់​បាត់​ការ​ចង​ចាំ ហើយ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មួយ​ថ្ងៃ ស្រាប់តែ​ស្អែក​ឡើង​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ព្រែក នៅ​ចំណុច​កោះ​ប៉ោ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ មី ផែន ភេទ​ស្រី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះជា​មនុស្ស​ចាស់ជរា វង្វេង​ច្រើន និង​បាត់​ការ​ចង​ចាំ ខណៈ​កូនចៅ​មិន​នៅផ្ទះ គាត់​ចេញ​ដើរទៅ​បាត់ លុះ​ព្រឹក​ថ្ងៃ​ទី​០៣ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​លោកយាយ​ស្លាប់​អណ្តែត​ទឹក​ព្រែក​ទោះ​ហើយ ។ ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​កូនចៅ ស្រង់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ