ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ Pep Guardiola មិន​ចង់​ទិញ​ក៏ Man City នៅ​តែ​ចង់​នាំ​យក​កីឡាករ​បារាំង​១​រូប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City នៅ​តែ​បន្ត​ចង់បាន​ខ្សែបម្រើ​របស់ Lyon…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City នៅ​តែ​បន្ត​ចង់បាន​ខ្សែបម្រើ​របស់ Lyon កីឡាករ Tanguy Ndombele បើ​ទោះបីជា​មានការ​ជំទាស់​ពី លោក Guardiola ថា​នឹង​មិន​ទិញ​នរណា​ម្នាក់​នៅ​ខែមករា​ក៏​ដោយ ។

ខាង​ក្លិប Man City ហាន​ជះ​លុយ ៧០​លាន​ផោន​ទៅ​លើ​ការ​ទិញ​យក Tanguy ពី​ក្លិប Lyon មក​លេង​នៅ​ក្លិប​របស់​ខ្លួន តែ​ខាង​ក្លិប Lyon ថា​ចង់បាន​៧២​លាន​ផោន សម្រាប់​ការ​លក់​កីឡា​ករ​​បារាំង​រូប​នេះ ។

នៅ​ពេល​នេះ Manchester City មាន​ចំណាប់អារម្មណ៍​ទៅ​លើ​មិត្ត​រួម​ក្រុម​របស់ Ndombele ដែល​ជា​កីឡាករ Houssem Aouar វិញ ព្រោះតែ​គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ។ កីឡា​ករ​នោះ​មាន​តម្លៃ​ខ្លួន​ទាប​ជាង ដែល Man City ហ៊ាន​ជះ​៥៤​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ