ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ត្រូវ​បាន​ដាក់​ជា​ផ្លូវការ​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខេត្តមណ្ឌលគិរី​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម ញ៉ែ​ម វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មា​តិ​ភូមិ​កម្ពុជា​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​សង្កាត់​សុ​ខុ​ដុម ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខេត្តមណ្ឌលគិរី​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម ញ៉ែ​ម វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មា​តិ​ភូមិ​កម្ពុជា​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​សង្កាត់​សុ​ខុ​ដុម ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ។

ឯកឧត្តម ញ៉ែ​ម វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មា​តិ​ភូមិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នេះ​ឡើង​ក្នុង​គោលបំណង​បង្រួបបង្រួម​អ្នក​ស្នេហា​ជាតិ​គ្រប់​ទិស​ទី ដើម្បី​ធ្វើការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង និង​ផ្តួល​រលំ​របប​ដ៏​ខ្មៅ​ងងឹត​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ហើយ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​១៩៧៩ និង​ជា​ការ​រលឹក​ដល់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ក្នុង​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ប្រល័យ​ពូជ​សាន៍​នេះ​ផង​ដែរ ។

កម្ពុជា​បាន​កសាង​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​បាន​ចំនួន​១៣​រាជធានី​ខេត្ត​រួម​មាន ភ្នំពេញ កំពត កំពង់ឆ្នាំង តាកែវ កំពង់ធំ បាត់ដំបង ព្រះ​វិហារ ព្រះ​សីហ​នុ ស្ទឹង​ត្រែង កែប កោះកុង រតនៈគិរី និង​មណ្ឌលគិរី ។

ឯកឧត្តម​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខេត្តមណ្ឌលគិរី បាន​កសាង​ឡើង​មាន​ទំហំ​តួ​ស្តូប​១៦​ម៉ែត្រ​គុណ​១៦​ម៉ែត្រ កម្ពស់​១៦​ម៉ែត្រ ទំហំ​សួន ៤៦​ម៉ែត្រ​គុណ​៨០​ម៉ែត្រ ដែល​បាន​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២១០៨ រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ជា​ដ៏​ថ្លៃថ្លា​របស់​រណ​សិ​រ្យ​មាតុភូមិ​វៀតណាម បាន​ផ្តល់​ជូន​ខេត្តមណ្ឌលគិរី ។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា នេះ​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ពា​និ​ជ្ជ​កម្ម​បាន​យ៉ាង​ល្អ ធានា​លើកកម្ពស់ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ