ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ក្នុង​ទេវលោក​ជា​សុខ​មិន​អស់​មិន​ហើយ

5 ឆ្នាំ មុន

ព្រះពុទ្ធ​ទ្រង់​សរសើរ​ដល់​ការ​ធ្វើ​ទាន​ទាំងឡាយ​ណា​ដែល​មានការ​តាំងចិត្ត​ត្រូវ គឺ​ប្រាថ្នា​ឱ្យ​ត្រង់​ឆ្ពោះទៅ​ព្រះ​និព្វាន​តែ​មួយ​គត់ ដែល​ជា​ឋាន​បរមសុខ ទី​រំលត់ទុក្ខ​ទាំងពួង។ ប៉ុន្តែ​អ្នក​ធ្វើ​ទាន​ភាគច្រើន​មិន​ដូច្នោះ​ទេ ច្រើន​តែ​ធ្វើ​ទាន​ជាប់​ដោយ​កិលេស ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ធ្ងន់ ការ​បៀតបៀន​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​តែង​ប៉ងប្រាថ្នា​យក​សម្បត្តិ​នានា​ក្នុង​កិលេស​កាម និង​វត្ថុកាម​ដែល​ជា​សម្បត្តិ​លោកិយ…

ព្រះពុទ្ធ​ទ្រង់​សរសើរ​ដល់​ការ​ធ្វើ​ទាន​ទាំងឡាយ​ណា​ដែល​មានការ​តាំងចិត្ត​ត្រូវ គឺ​ប្រាថ្នា​ឱ្យ​ត្រង់​ឆ្ពោះទៅ​ព្រះ​និព្វាន​តែ​មួយ​គត់ ដែល​ជា​ឋាន​បរមសុខ ទី​រំលត់ទុក្ខ​ទាំងពួង។ ប៉ុន្តែ​អ្នក​ធ្វើ​ទាន​ភាគច្រើន​មិន​ដូច្នោះ​ទេ ច្រើន​តែ​ធ្វើ​ទាន​ជាប់​ដោយ​កិលេស ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ធ្ងន់ ការ​បៀតបៀន​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​តែង​ប៉ងប្រាថ្នា​យក​សម្បត្តិ​នានា​ក្នុង​កិលេស​កាម និង​វត្ថុកាម​ដែល​ជា​សម្បត្តិ​លោកិយ ។
ខាងក្រោម​នេះ​ជាទី​កន្លែង​ដែល​សប្បុរសជន​ភាគច្រើន​តែង​ប្រាថ្នា​ទៅ​កើតៈ

១-​មហាសាល​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ត្រកូល​មហាសាល ត្រកូល​ខ្ពង់ខ្ពស់ ត្រកូល​មានទ្រព្យ​សម្បត្តិ​ច្រើន បូក​រួម​ទាំង​មាន​រូបសម្បត្តិ​ល្អ​ស្អាត​ផង ។

២-​ចា​តុ​ម្ហា​រា​ជិ​ក​ទា​នំ ឱ្យទាន​ព្រោះ​ចង់​កើត​ក្នុង​ឋាន​ចា​តុ​ម្ហា​រា​ជិ​កា

៣-​តា​វ​ត្តឹ​សទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស

៤-​យាមា​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​យាមា

៥-​តុសិត​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​តុសិត

៦-​និម្មានរតី​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​និម្មានរតី

៧-​បរ​និម្មិត​វ​សវ​ត្តិ​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​បរ​និម្មិត​វសវត្តី

៨-​ព្រហ្មលោក​ទា​នំ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ទោះជា​យ៉ាងណា​ទីឋាន​ទាំង​អស់នេះ​បាន​សុខ​ដែរ តែ​សុខ​នោះ​នៅ​មិន​អស់​មិន​ហើយ ទេ គឺ​ជួន​បាន​សុខ ជួន​កើតទុក្ខ​មិន​ឋិតថេរ​។ កន្លែង​ដែល​បាន​សុខ​មិន​ប្រែប្រួល សុខ​តែ​មួយ​គត់​ហៅ​ថា ឯកន្តបរមសុខ គឺ​មាន​តែ​ព្រះ​និព្វាន​ជា​កន្លែង​អស់​ទុក្ខ​កង្វល់ និង​មិន​ជាប់ជំពាក់​អ្វី​ទៀត​ឡើយ ។