ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជួបគ្រោះអកុសលយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ទៅ​បុក ដើម​លឿង​រាជ​មួយ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​បែក​លលាដ៍ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ទៅ​បុក ដើម​លឿង​រាជ​មួយ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​បែក​លលាដ៍ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ៣ ខែមករា ឆ្នាំ​២០១៩ នៅ​នឹង​ផ្លូវ​លេខ​២៩៤ កែង​នឹង​ផ្លូវ​២១ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ឈ្មោះ លី ចា​នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​បុរី​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅលា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១GZ-០០៤៨ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​។

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៩៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​សង្ស័យ​តែ​បុរស​រង​គ្រោះ​ស្រវឹង ទើប​រេ​ចង្កូត​ទៅ​បុក​ផ្ទប់​នឹង​ដើម​លឿង​រាជ បណ្តាល​អោយ​បែក​លលាដ៍ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​ថ្នល់​សល់​តែ​ដង្ហើមចង្រិត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែរ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ សព​បុរស​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សាច់ញាតិ​មក​ទទួល និង​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ