ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ព្រោងព្រាត​ពេញ​ប្រទេស​ចិន​ខណៈ​បុរស​ម្នាក់​មុខមាត់​ដូច​គ្នា​បេះបិទ​នឹង Jack Ma

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក ​អ៊ូ​ស្វៀ​ លី​ន ក្លាយជា​បុរស​ផ្ដល់​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន ព្រោះ​គេ​ជា​បុរស​ម្នាក់​មានមុខ​ដូច​លោក​ជែក ម៉ា (Jack Ma) មហាសេដ្ឋី​ដ៏​ល្បី​នៅ​លើ​ពិភពលោក ក្រោយ​ពី​គេ​បង្ហាញ​កាយវិការ​ក្នុង​ការ​លក់ដូរ​យក​​លំនាំ​តាម​លោក…

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក ​អ៊ូ​ស្វៀ​ លី​ន ក្លាយជា​បុរស​ផ្ដល់​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន ព្រោះ​គេ​ជា​បុរស​ម្នាក់​មានមុខ​ដូច​លោក​ជែក ម៉ា (Jack Ma) មហាសេដ្ឋី​ដ៏​ល្បី​នៅ​លើ​ពិភពលោក ក្រោយ​ពី​គេ​បង្ហាញ​កាយវិការ​ក្នុង​ការ​លក់ដូរ​យក​​លំនាំ​តាម​លោក ​ជែក ម៉ា បាន​ច្រើន​យ៉ាងដូច​ជា​ការ​និយាយ​ស្ដី ឬ​មាន​អាកា​រកំប្លុកកំប្លែង និង​មាន​មនុស្ស​ចូល​មើល​ជា​ច្រើន​ម៉ឺ​ន​នាក់ ។

លោក ​អ៊ូ​ស្វៀ​ លី​ន ជា​ម្ចាស់​ហាង​មួយ​ក្នុង​ខេត្ត​ជឺ​ជាំ​ង ជា​ខេត្ត​តែ​មួយ​ដូច​លោក ​ជែក ម៉ា លើស​ពី​នេះ​គេ​ក៏​លក់ដាច់​ដោយ​មាន​មនុស្ស​ចូល​មក​ហាង​របស់​គេ​ជា​ច្រើន​នាក់ ។

លោក​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​នៅ​ក្នុងស្រុក​ថា​ការ​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​អុី​ន​ធឺ​ណេ​ត បាន​ធ្វើ​ឲ្យ​ហាង​របស់​គេ​លក់ដាច់ និង​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ថ្ងៃ​ណាមួយ​គេ​នឹង​បាន​ជួប​មហា​​​សេដ្ឋី​ ជែក ម៉ា ហើយ​ចង់​សួរ​គាត់​ថា ​តើ​ហាង​របស់​គេ​គួរ​បើក​លក់​ធម្មតា ឬ​ប្រតិបត្តិ​បែប​ណា​ទើប​ល្អ ? ខណៈ​ពេល​ហាង​ទំនិញ​តាម​អន​ឡាញកំពុង​លក់ដាច់​ក្នុង​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ