ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​គេង ប្តី​ប្រពន្ធ​ធ្វើ​បាន​៤​ចំណុច​នេះ មិន​ងាយ​ដល់​ផ្លូវបំបែក​ទេ

5 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អ្នក​ទាំង​ពីរ​គួរតែ​ធ្វើ​មុន​ពេល​ចូល​គេង ដើម្បី​បង្កើន​មនោសញ្ចេតនា ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​មុន​ពេល​ចូល​គេង អ្នក​គួរតែ​ពិភាក្សា​គ្នា​ពី​ផែនការ​ថា​តើ​គួរតែ​ទៅ​ណា​ដើរ​លេង​ក្នុង​ចុង​ស​ប្តា​ហ៍​។ ការ​និយាយ​គ្នា​ពី​រឿង​សប្បាយចិត្ត​ទាំងនេះ​មុន​ចូល​គេង នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រស់ស្រាយ ។…

សូម​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អ្នក​ទាំង​ពីរ​គួរតែ​ធ្វើ​មុន​ពេល​ចូល​គេង ដើម្បី​បង្កើន​មនោសញ្ចេតនា ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​មុន​ពេល​ចូល​គេង អ្នក​គួរតែ​ពិភាក្សា​គ្នា​ពី​ផែនការ​ថា​តើ​គួរតែ​ទៅ​ណា​ដើរ​លេង​ក្នុង​ចុង​ស​ប្តា​ហ៍​។ ការ​និយាយ​គ្នា​ពី​រឿង​សប្បាយចិត្ត​ទាំងនេះ​មុន​ចូល​គេង នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រស់ស្រាយ ។

2.​អ្នក​គួរតែ​ដឹក​ដៃ​គ្នា​ចូល​គេង ដោយ​មិន​គួរ​គិតតែ​រវល់​ការងារ ហើយ​ចូល​គេង​រៀងខ្លួន​នោះ​ទេ​។ ការ​ចូល​គេង​ជាមួយ​គ្នា នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​ខ្លាំង​បាន ។

3.​មុន​ពេល​ចូល​គេង ក្នុង​នាម​ជា​ស្វាមី​អាច​អ​ង្អែ​រ​ក្បាល​របស់​ភរិយា​ថ្នម​ៗ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​គេ ។ ការ​ធ្វើ​បែប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្តបាន ។

4.​អ្នក​អាច​និយាយ​ពាក្យ​អរគុណ​ចំពោះ​ស្វាមី​អ្នក ដោយ​អរគុណ​គេ​ដែល​បាន​រវល់​ពេញ​មួយ​ថ្ងៃ​ព្រោះតែ​គ្រួសារ​មួយ​នេះ ។ ការ​និយាយ​បែប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​ស្វាមី​អ្នក​ត្រជាក់​ខ្លាំង ធ្វើ​ឲ្យ​គេ​អាច​បាត់​នូវ​អារម្មណ៍​ស្មុគស្មាញ​ទាំងឡាយ​បាន ។ ដូចនេះ មុន​ចូល​គេង អ្នក​គួរតែ​ធ្វើ​រឿង​ទាំងនេះ​ដាក់​គ្នា ដើម្បី​អាច​ការពារ​មនោសញ្ចេតនា​អ្នក​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ