ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រជ្ជកាល​គ្រូ​ថ្មី​ធ្វើ​ឱ្យ Paul Pogba រត់​ដាច់​ជើង​ចោល​វិល​រក​ទម្រង់​ល្អ​របស់​ខ្លួន​ឡើង​វិញ

5 ឆ្នាំ មុន

Paul Pogba ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​ក្រប​ខ័ណ្ឌ​​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ​ជ្រើសរើស​ជា​កីឡាករ​ល្អ​ប្រចាំ​ស​ប្ដា​ហ៍​ទី​២០ ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ក្រុម Bournemouth ក្នុង​លទ្ធផល​៤​ទល់​១​កាលពីស​ប្តា​ហ៍​ទី​​២០​កន្លង​ទៅ​ ។…

Paul Pogba ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​ក្រប​ខ័ណ្ឌ​​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ​ជ្រើសរើស​ជា​កីឡាករ​ល្អ​ប្រចាំ​ស​ប្ដា​ហ៍​ទី​២០ ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ក្រុម Bournemouth ក្នុង​លទ្ធផល​៤​ទល់​១​កាលពីស​ប្តា​ហ៍​ទី​​២០​កន្លង​ទៅ​ ។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​វិល​ត្រឡប់​មក​រក​ទម្រង់​លេង​ល្អ​វិញ​សម្រាប់​ក្រុម Manchester United ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​លោក Ole Gunnar Solskjaer ក្នុង​នាម​ជា​អ្នកចាត់ការ​បណ្ដោះអាសន្ន​។

ចាប់តាំងពី​លោក Ole Gunnar Solskjaer ចូល​មក​ដឹកនាំ​ក្រុម​បិសាច​ក្រហម Pogba អាច​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៣​លើក​ក្នុង​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​នា​ខែធ្នូ ឆ្នាំ​២០១៨ ហើយ​នេះ​គឺ​ខែ​ដែល​ល្អ​បំផុត​របស់ Pogba ក្នុង​ការ​រក​គ្រាប់​បាល់​នៅ​ក្នុង​លី​គ​កំពូល​អង់គ្លេស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ