ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ​ពាក់ព័ន្ធ​បង្កើន​សមាជិក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំពុង​ភិ​ភា​ក្សា និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ ។ សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំពុង​ភិ​ភា​ក្សា និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ ។ សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​សមាជិក​រដ្ឋសភា​ចូលរួម​ប្រជុំ​ចំនួន​១០៨ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

ច្បាប់​ចំនួន​ពីរ​ដែល​រដ្ឋសភា​កំពុង​បើ​សម័យប្រជុំ​អនុម័ត​មាន​ទី​១-​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រាជ​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ទី​២- សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ