ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ផ្អើល​ថ្ងៃ​ចូល​រោងការ ចុង​ក្រោយ​ទឹកភ្នែក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពេល​ឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​ហូប​បាយ​ក្នុង​រោងការ ស្រាប់តែ​ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​ម្នាក់​ទៀត​បាន​យក​ឆ្នាំង និង​ដំបង​ឫស្សី​ទៅ​វាយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ករណី​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមករា…

ខេត្តកំពង់ស្ពឺ ៖ ពេល​ឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​ហូប​បាយ​ក្នុង​រោងការ ស្រាប់តែ​ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​ម្នាក់​ទៀត​បាន​យក​ឆ្នាំង និង​ដំបង​ឫស្សី​ទៅ​វាយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ករណី​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ប់ រ៉ា​ន់​ដា ហៅ​ថ្លែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​របួស​ក្បាល​ដេរ​៥​ថ្នេរ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សេក សា​ម៉ា​ឌី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ពេជ្រ សុភាព ហៅ ឌុ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ក្នុងភូមិ​មានកម្ម​វិធី​ចូល​រោងការ​កូន​របស់​ឈ្មោះ ឆាង នី នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ ពេល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ហូប​បាយ​ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​យក​ឆ្នាំង​ដាំបាយ​មក​វាយលើ​​ជន​រង​គ្រោះ ពេល​វាយ​ហើយ​ជនសង្ស័យ​បាន​រត់​ចេញ​ក្រៅ​រោងការ ពេល​នោះ​ជន​រង​គ្រោះ​ក៏​រត់​តាម​ទាំង​ឈាម​ស្រោច​ខ្លួន ដើម្បី​សួរនាំ​រកហេតុ​ផល ពេល​កំពុងនិយាយ​គ្នា ស្រាប់តែ​មាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​យក​ដំបង​ឫ​​ស្សី​មក​វាយ​ជន​រង​គ្រោះ​ត្រូវ​ក្បាល​ចំ​ខាងឆ្វេង បណ្ដាល​ឲ្យ​បែក​រង​របួសធ្ងន់​តែម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ហើយ​ត្រូវ​គ្រូពេទ្យ​ដេរ​របួស​ចំនួន​៥​ថ្នេរ ។ ចំណែក​ក្រុម​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​អស់ទាំង​យប់​។

មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា លុះ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​២ មក​រា ២០១៩​ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ហើយ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ស្រាវ
ជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​បក្ខពួកម្នាក់​ បញ្ជូន​មក​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ដើម្បី​ធ្វើការ​សាកសួរ និង​​កសាង​សំណុំរឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​វាយ​ទៅ​លើ​ជន​រង​គ្រោះ ព្រោះតែ​ចង់​ស្រាយគំនុំ​ចាស់​ដែល​មាន​ពី​មុន​មក រីឯ​ភាគី​ជន​រង​គ្រោះ​វិញ​បាន​បដិសេធ​ថា គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុម​ជនសង្ស័យ​ឡើយ ធ្វើ​អោយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ស្រក់​ទឹកភ្នែក​ព្រោះតែ​ទ​ង្វើ​របស់​ខ្លួន​។

បន្ទាប់​ពី​ស្តាប់​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក សមត្ថ​កិ​ច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យទាំង​​២នាក់​​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ