ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ដោយ​ល្អ​រមែង​មាន​បញ្ញា​ល្អ

5 ឆ្នាំ មុន

បណ្តា​ពុទ្ធ​សាវក​ទាំងអស់ ព្រះ​អានន្ទ​ជា​សាវក​ដ៏​កំពូល​រហូត​លោក​មាន​នាម​ថា​ជា​ជង្រុក​នៃ​ធម៌ ជា​អ្នកមាន​បញ្ញា​ច្រើន បណ្តា​ធម៌​ដែល​ព្រះពុទ្ធ​សម្តែង​ទាំង​អម្បាលម៉ាន​គឺ​នៅ​ផ្ទុក​ត្រឹម​ព្រះ​អានន្ទ​ទាំងអស់ មាន​ន័យ​ថា ព្រះ​អានន្ទ​ចេះ​ចាំធម៌​ដែល​ព្រះ​បរម​សាស្តា​សម្តែង​នោះ​គ្មាន​ចន្លោះ​ឡើយ​។ ការ​ដែល​លោក​មាន​បញ្ញា​ច្រើន​យ៉ាងនេះ​គឺ​កើត​អំពី​ការ​ស្តាប់​នេះឯង​ ។ ការ​ស្តាប់​ដែល​នាំ​ឱ្យ​មាន​បញ្ញា​ច្រើន​នៅ​ពេល​ការ​ស្តាប់​នោះ​ដោយ​យកចិត្តទុកដាក់ ស្តាប់​ដោយ​គោរព…

បណ្តា​ពុទ្ធ​សាវក​ទាំងអស់ ព្រះ​អានន្ទ​ជា​សាវក​ដ៏​កំពូល​រហូត​លោក​មាន​នាម​ថា​ជា​ជង្រុក​នៃ​ធម៌ ជា​អ្នកមាន​បញ្ញា​ច្រើន បណ្តា​ធម៌​ដែល​ព្រះពុទ្ធ​សម្តែង​ទាំង​អម្បាលម៉ាន​គឺ​នៅ​ផ្ទុក​ត្រឹម​ព្រះ​អានន្ទ​ទាំងអស់ មាន​ន័យ​ថា ព្រះ​អានន្ទ​ចេះ​ចាំធម៌​ដែល​ព្រះ​បរម​សាស្តា​សម្តែង​នោះ​គ្មាន​ចន្លោះ​ឡើយ​។ ការ​ដែល​លោក​មាន​បញ្ញា​ច្រើន​យ៉ាងនេះ​គឺ​កើត​អំពី​ការ​ស្តាប់​នេះឯង​ ។

ការ​ស្តាប់​ដែល​នាំ​ឱ្យ​មាន​បញ្ញា​ច្រើន​នៅ​ពេល​ការ​ស្តាប់​នោះ​ដោយ​យកចិត្តទុកដាក់ ស្តាប់​ដោយ​គោរព គឺ​ស្តាប់​ចង់​ចេះ ចង់​ដឹង​ការ​ពិត ហើយ​លើស​ពី​ការ​បាន​ចំណេះ ជំនាញ​នេះ ក៏​នាំ​ឱ្យ​បាន​អានិសង្ស​បុណ្យ​កុសល នាំ​ជីវិត​ទៅ​រក​សេចក្តីសុខ​តាម​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ផង​ដែរ ។ អ្នក​ស្តាប់​ដោយ​យកចិត្តទុកដាក់​រមែង​បាន​អានិសង្ស​៥​យ៉ាង​គឺៈ

១-​តែង​បាន​ស្តាប់ធម៌ ដែល​ខ្លួន​ពុំ​ទាន់​បាន​ស្តាប់

២-​តែង​ញុំ​ា​ង​ធម៌​ដែល​ខ្លួន​ធា្ល​ប់​ស្តាប់​ហើយ​ឱ្យ​ចំណេះ​ជំនាញ​ល្អ​ឡើង

៣-​តែង​កម្ចាត់​នូវ​សេចក្តី​សង្ស័យ​ចេញ​បាន

៤-​តែង​ធ្វើ​ទិដ្ឋិ​របស់​ខ្លួន​ឱ្យ​ត្រឹមត្រង់​បាន

៥-​ចិត្ត​អ្នក​ស្តាប់ធម៌​នោះ​តែង​ជ្រះថ្លា ប្រតិបត្តិ​តាម​ផ្លូវត្រូវ ។

ជន​ណា​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់ អានិសង្ស​៥​នេះ​នឹង​កើត​មាន​ដល់​បុគ្គល​នោះ ជាក់​ជា​មិន​ខាន ដើម្បី​ជា​ប្រយោជន៍​លើកកម្ពស់​ការ​ចេះ​ដឹង​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។