ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់ និង​ឪ​កូន​២​នាក់​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្លូវ​ព្រះ​នរោត្តម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X មិន​បាន​ប្រយ័ត្ន​ក៏​ជិះ​ទៅ​កៀរ​ម៉ូតូ​គុប​ដែល​ជិះ​គ្នា​២​នាក់​ឪ​កូន បណ្តាល​អោយ​ដួល​រង​របួស​ទាំង​សងខាង​បាន​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ក្បែរ​នឹង​ភូមិ​គ្រឹះ​សម្តេច​ក្រឡា​ហោ ស ខេ​ង ស្ថិត​នៅ​ក្នុង​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X មិន​បាន​ប្រយ័ត្ន​ក៏​ជិះ​ទៅ​កៀរ​ម៉ូតូ​គុប​ដែល​ជិះ​គ្នា​២​នាក់​ឪ​កូន បណ្តាល​អោយ​ដួល​រង​របួស​ទាំង​សងខាង​បាន​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ក្បែរ​នឹង​ភូមិ​គ្រឹះ​សម្តេច​ក្រឡា​ហោ ស ខេ​ង ស្ថិត​នៅ​ក្នុង​ចតុមុខ ខណ្ឌដូនពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដឹក​កូនប្រុស​តូច​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1GT- 7861​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិស​ដៅ​ស្រប​ទិស​គ្នា ហើយ​ស្ត្រី​ម្នាក់​នោះ​ស្រវឹងស្រា​បើក​ម៉ូតូ​រេ​ចង្កូត​មក​កៀរ​ម៉ូតូ​ឪ​កូន​២​នាក់​នោះ បណ្តាល​អោយ​ដួល​ទាំង​សងខាង​របួស​ខាង​ស្ត្រី​បង្ក​នោះ​បែកក្បាល ។

រីឯ​ឪ​កូន​២​នាក់​នោះ​របួសស្រាល​បែក​មុខ​បែក​មាត់​តិចតួច និង​ខូចខាត​ម៉ូតូ​ក៏​តិចតួច​ដែរ ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​តែ​ផ្លូវ ស្មានថា​វ៉ៃ​គ្នា​ហើយ​បានជា​សមត្ថកិច្ច​ខណ្ឌដូនពេញ​គាត់​ខំ​ចុះ​មក​អន្តរាគមន៍ ពេល​ភាគី​ទាំង​សងខាង​ឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​ចុះ​សម្រួល​គ្នា​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​សុខចិត្ត​យក​ម៉ូតូ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​នឹង​ព្យាបាល​របួស​ដោយ​ខ្លួនឯង ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ