ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៧​លើក (​យប់​៣​លើក​) ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​ប្រុស​២​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៧​លើក (​យប់​៣​លើក​) ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​ប្រុស​២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ ម៉ូតូ​សរុប​ស្លាប់​៣​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៣​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់​របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​៤៩៩៣​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៥៤៤​គ្រឿង (៧៧%) អប់រំ​២៣៣​គ្រឿង​(​ម៉ូតូ​៧៤%) មធ្យោបាយ​ពិន័យ​៣១១​គ្រឿង
​(​ម៉ូតូ​៨០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៤៤​គោលដៅ : ម៉ូតូ​ចូល​គោល
ដៅ​២៦៤៥​គ្រឿង អប់រំ​១៥០​គ្រឿង ពិន័យ​ចំនួន​សរុប​៣៥០​គ្រឿង (​មួក​២២៦​គ្រឿង កញ្ចក់​១១១​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ