ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី​ភ្លាម​…​ចោរ​ក្នុង​ក្រុង​បាត់ដំបង រឹតតែ​មាន​ហុងស៊ុយឡើង

5 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​៖ គ្រាន់តែ​ឆ្លង​ឆ្នាំ​បាន​២​ថ្ងៃ ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​កើតឡើង​ចំនួន​២​លើក​ផ្ទូ​ន​ៗ ក្នុង​រយ​:​ពេល​២​ថ្ងៃ​នៃ​ដើម​ខែមករា​ ឆ្នាំ​២០១៩​ នេះ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​របស់​សមត្ថកិច្ច ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន…

​​ខេត្តបាត់ដំបង​៖ គ្រាន់តែ​ឆ្លង​ឆ្នាំ​បាន​២​ថ្ងៃ ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​កើតឡើង​ចំនួន​២​លើក​ផ្ទូ​ន​ៗ ក្នុង​រយ​:​ពេល​២​ថ្ងៃ​នៃ​ដើម​ខែមករា​ ឆ្នាំ​២០១៩​ នេះ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​របស់​សមត្ថកិច្ច ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ​។​

​សេចក្ដី​រាយ​ការ​ណ៍​​បានឱ្យ​​ដឹង​ថា ករណី​ទី​១-អាច​កើតឡើងនៅ​ចន្លោះ​ពី​ម៉ោង​៨ ​ដល់​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​០១ ​មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ​។ ​គេ​មិន​ទាន់​ដឹង​ថា ជន​ដៃ​ដល់​​មាន​បក្សពួក​ប៉ុន្មាន​នាក់​នោះ​ទេ តែ​បាន​គាស់​ទំ​លុះ​ឥដ្ឋ​ខ្យល់ និង​បង្អួច​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​ឥន សា​ឡូ​ន ភេទប្រុស ​អាយុ​៤៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​បាន​ចូល​លួច​លុយ​ និង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន រួច​ជន​ដៃដល់​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឬ​អ្នក​រស់នៅ​ជិតខាង​ឡើយ​។​

​បើ​តាម​ជន​រង​គ្រោះ​ជាម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់ គឺ​នៅ​ពេល​គាត់​កំពុង​ចេញ​រត់​ម៉ូតូឌុប​នៅ​ខាងក្រៅ​ ហើយ​ក៏​មិន​មាន​អ្នក​នៅ​ចាំផ្ទះ​ដែរ​។ ​បុរស​រត់​ម៉ូតូឌុប​រូប​នេះ​បាន​ប្រាប់​ទៀត​ថា ទ្រព្យសម្បត្តិ​ដែល​ចោរ​បាន​លួច​រួម លុយ​ខ្មែរ​ចំនួន​៣​លាន​រៀល (​បី​លាន​រៀល​) និង​លុយ​ដុល្លា​រចំនួន​៤០០​ដុល្លារ​ (​បួន​រយ​ដុល្លា​) ក្រៅពី​នេះ​ មិន​មាន​បាត់បង់​ទេ​។​

​ដោយឡែក​ ករណី​គាស់​​ផ្ទះ​លើក​ទី​២ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ករណី​ទី​១ ព្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​ច្រើន​ ។ សមត្ថកិច្ច​បាន​និយាយ​ថា ករណី​លើក​ទី​២​នេះ បើ​តាម​ការ​សួរនាំ​អាច​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៨ ​ទៅ​ម៉ោង​៩ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​មក​រា ​នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោង​ឫស្សី ដែល​ជន​រង​គ្រោះ​ឈ្មោះ​ជា សា​រ៉ា​វុ​ធ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​សាលាស្រុក​មោង​ប្ញស្សី និង​ប្រពន្ធ​ជា​អាជីវករ​លក់ដូរ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​នេះ​ សមត្ថកិច្ច​ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ជន​ដៃដល់​មាន​គ្នា​ប៉ុន្មាន​នាក់​ដែរ​។ ជន​ដៃដល់​បាន​គាស់​ប​ង្អួច​​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​។​

​ជុំវិញ​ករណី​ចោរ​គាស់​ផ្ទះ​នេះ បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​មិន​ស្គាល់​មុខ​​បាន​គាស់​ប​ង្អួច​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់ នៅ​ពេល​គាត់​ចេញ​ទៅ​ធ្វើការ រីឯ​ប្រពន្ធ​គាត់​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សា​រហើយ​បិទទ្វា​រចាក់សោ​ទុក​ចោល​។ សមត្ថកិច្ច​បាន​ស្រង់​សំដី​ជន​រង​គ្រោះ​ទៀត​ថា ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ទើប​ដឹង​ថា មាន​ចោរ​ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ ព្រោះ​មាន​ស្នាម​គាស់​ប​ង្អូ​ច និង​រើ​កកាយ ហើយ​បាត់បង់​លុយ​កាក់​ជា​ច្រើន ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។​

​បើ​តាម​ការ​សាកសួរ​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ជា ដា​រ៉ា​វុ​ធ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​បាត់​បង់លុយ​ខ្មែរ​ចំនួន​៣៩​លាន​រៀល​, លុយ​ដុល្លា​ចំនួន​៣​ពាន់​ដុល្លា និង លុយ​ថៃ​ចំនួន​២​ម៉ឺន​បាត​។​

​ជុំវិញ​អំពើរ​ចោរកម្ម​ទាំង​២​ករណី​នេះ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ប្រព្រឹត្ត​អំពើរ​ចោរកម្ម​របស់​ក្រុម​ចោរ ដែល​អាច​ចាត់​ទុក​ថា ជា​ការ​ស្វា​គម​ន៏​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​សកល​។ ហើយ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ហាក់​នូវ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ​។​

​សកម្មភាព​របស់​ក្រុម​ចោរ​នេះ ហាក់​បង្ហាញ​ពី​ភាព​គ​ក្លើ​ន​យ៉ាង​ខ្លាំង ខណ​:​សមត្ថកិច្ច​ហាក់​បាត់បង់​ម្ចាស់​ការ​តាំងពី​អំឡុង​ឆ្នាំ​ចាស់ ក្នុង​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​។ សកម្មភាព​ក្រុម​ចោរហារយ​នេះ​បាន​និង​កំពុង​ធ្វ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ដោយសារ​តែ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​របស់​ក្រុម​ចោរ​នេះ​បាន​កើតឡើង​មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​ឡើយ រីឯ​ចំណាត់ការ​របស់​សមត្ថកិច្ច​ហាក់​នៅ​មាន​កំរិត​។

ទោះ​យ៉ាងណា​ បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ពេល​មន្ត្រី​ជំនាញ​កំពុង​ដុត​ដៃ ដុត​ជើង​សម្បើម​ណាស់​ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ​ ។

អត្ថបទសរសេរ ដោយ