ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​កម្ពុជា​ស្លា.ប់​រស់​លើ​ទីផ្សារ​តែ​2​ប្រទេស​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​និង​តម្លៃ ម្រេច​កម្ពុជា​គឺ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​២​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ហាងឆេង​នៅ​លើ​ពិភពលោក​ឲ្យ​ទូលំទូលាយ​នៅឡើយ​ទេ ដូច្នេះ​ហើយ​បានជា​ជួប​ការ​លំបាក ពិសេស​នៅ​ពេល​មានការ​ផ្គត់ផ្គង់​លើសលប់ ឬ​បិទ​ទីផ្សារ​ជាដើម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​និង​តម្លៃ ម្រេច​កម្ពុជា​គឺ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​២​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ហាងឆេង​នៅ​លើ​ពិភពលោក​ឲ្យ​ទូលំទូលាយ​នៅឡើយ​ទេ ដូច្នេះ​ហើយ​បានជា​ជួប​ការ​លំបាក ពិសេស​នៅ​ពេល​មានការ​ផ្គត់ផ្គង់​លើសលប់ ឬ​បិទ​ទីផ្សារ​ជាដើម ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​ម៉ៅ ថូ​រ៉ា មាន​ប្រសាសន៍​នៅ​សណ្ឋាគារ​ឡឺ រ៉ូ​យ៉ា​ល់ កាលពី​ថ្ងៃ​ទី​៥ ធ្នូ កន្លង​មក​ថា ផលិតផល​ម្រេច​កម្ពុជា​ពុំ​ទាន់​មាន​ហាងឆេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ ។ សព្វ​ថ្ងៃនេះ​មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ​គឺ​ថៃ និង​វៀតណាម ។ លោក​ថ្លែង​ថា ៖« ទីផ្សារ​ម្រេច​យើង​ដែល​សំខាន់​មាន​តែ​ពីរ​ទេ គឺ​ថៃ​និង​វៀតណាម ។ បើ​ប្រទេស​ទាំងនេះ​អត់​ទិញ​ទេ ម្រេច​យើង​នឹង​ចុះថោក ព្រោះ​ថៃ​តែងតែ​បិទ​មិន​ឱ្យ​ផលិតផល​ខ្មែរ​ចូល តែ​នៅ​ពេល​កម្ពុជា​តវ៉ា ទើប​គេ​បើក​ឱ្យ​វិញ ។ ចំណែក​វៀតណាម​មិន​បិទ​ទីផ្សារ​ទេ តែ​ថ្ងៃ​ណា​ដែល​គេ​ពេញ​កុងត្រា គេ​បញ្ចុះ​ថ្លៃ​យើង ហើយ​ពេល​ណា​គេ​ខ្វះ ទើប​ប្រមូល​ទិញ​ពី​យើង ។ ដូចនេះ យើង​ងាប់​រស់នៅ​លើ​ប្រទេស​ទាំង​២​នេះ​ហើយ គេ​ចង់​ថា​អី​ក៏​បាន​ដែរ »​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បើ​តាម​លោក​រដ្ឋលេខាធិការ​ម៉ៅ ថូ​រ៉ា បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​បោះ​មួយ​ជំហាន​ទៀត ដោយ​ចូល​ជា​សមាជិក​របស់​សមាគម​ម្រេច​អន្តរជាតិ ហើយ​ក្រសួង​ពាក់ព័ន្ធ និង​សហព័ន្ធ​ម្រេច ត្រូវធ្វើ​យ៉ាងម៉េច​រិះរក​វិធី​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ផលិតផល​នេះ​បន្ថែម​ទៀត ។

លោក​ឧកញ៉ា សុង សា​រ៉​ន ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​អាច​ផលិត​ម្រេច​បាន​ជិត​២​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​ម្រេច​កម្ពុជា​មានគុណ​ល្អ​រសជាតិ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​អ្នក​បរិ​ភាគ ។​ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ការ​នាំ​ចេញ​នៅ​មិន​ទាន់​បាន​ច្រើន​នៅឡើយ ហើយ​ភាគច្រើន​ម្រេច​កម្ពុជា​នាំ​ចេញ​ទៅ​តែ​ប្រទេស​វៀតណាម និង​ថៃ​ប៉ុណ្ណោះ ។
លោក​ឧកញ៉ា​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា ៖« យើង​នឹង​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ដែល​កើនឡើង​នៅ​ពេល​នេះ និង​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​ប្រសើរ​ឡើង​»​។

បន្ថែម​លើ​នេះ លោក​ឧកញ៉ា ក៏​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ពិចារណា​លើ​គោលនយោបាយ​ថ្នាក់​ជាតិ ដើម្បី​សម្រួល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​មិន​ពឹងផ្អែក​តែ​ទៅ​លើ​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម ។ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​បញ្ចូល​ផលិតផល​ម្រេច​ទៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ដើម្បី​អភិវឌ្ឍន៍​សង្វា​ក់​តម្លៃ និង​ធ្វើ​ពិ​ធិ​ធ​កម្ម​ការ​នាំ​ចេញ ។ បច្ចុប្បន្ន​នេះ ផលិតផល​កសិក​កម្ម​មួយ​នេះ​បាន​និង​កំពុង​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​ចំនួន​១៩ លើ​ផ្ទៃដី​ប្រមាណ​ជាង​៦​ពាន់​ហិ​កតា ដែល​បាន​ផ្ដល់​ទិន្នផល​ជាង​២​ម៉ឺន​តោន​ក្នុង ១​ឆ្នាំ ។

ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) លោក ប្រាក់ សេរី​វ​ឌ្ឍ បានឱ្យ​ដឹង​ថា ម្រេច​ជា​វិស័យ​សំខាន់ និង​ជា​ផលិតផល​នាំ​ចេញ​ទៅ​បរទេស ដែល​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​យកចិត្តទុកដាក់​ឱ្យ​មាន​គោលនយោបាយ​ម្រេច​ថ្នាក់​ជាតិ ។

លោក​លើក​ឡើង​ថា កាលពីដើម​ទសវត្សរ៍​ឆ្នាំ​២០១០ ទីផ្សារ​ម្រេច​ពិភពលោក មាន​តម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​កសិករ​បាន​ប្តូរ​ពី​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​ងាក​មក​ដាំ​ដំណាំ​ម្រេច ដែល​ធ្វើការ​ផ្គត់ផ្គង់​កើនឡើង​ខ្ពស់​ហួស​ពី​តម្រូវការ ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ម្រេច​ធ្លាក់​ចុះ និង​បាន​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ជួប​ការ​លំបាក ខណៈ​ពួក​គាត់​ដាក់​ទុន​ពង្រីក​ការ​ដាំ​ដុះ​ច្រើន ។ ក្នុង​នោះ​ដែរ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ អាច​ផលិត​ម្រេច​បាន​ប្រមាណ​២​ម៉ឺន​តោន ដែល​ជាង​៩៥%​គឺ​សម្រាប់​នាំ​ចេញ តែ​ដោយសារ​ទីផ្សារ​មិន​ទូលំទូលាយ ធ្វើ​ឲ្យ​ផលិតផល​មួយ​នេះ​បន្ដ​ជួប​ការ​លំបាក និង​ខ្វះ​ទីផ្សារ​សម្រាប់​ផ្គត់ផ្គង់ ។ លោក​ថា ៖« បើសិនជា​យើង​អាច​នាំ​ចេញ​ម្រេច​២​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​វា​ស្មើនឹង​តម្លៃ​នាំ​ចេញ​ស្រូវ​អង្ករ​ប្រមាណ​ជា​២០​ទៅ​៣០​ម៉ឺន​តោន​ឯណោះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ