ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ឆ្លង​ឆ្នាំ​! ប្រធានាធិបតី​​រាំ​ជាមួយ​បវរកញ្ញា២០១៨

5 ឆ្នាំ មុន

ពិធីបុណ្យ​ឆ្លង​ឆ្នាំ​នៅ​ប្រទេស​បេឡា​រុស អ្នកចូលរួម​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ថា ​តើ​នារី​ដែល​រាំ​ជាមួយ​លោក​ប្រធានាធិបតី​បេឡា​រុស​ Alexander Lukashenko ជា​អ្នក​ណា ? ពិធី​ឆ្លង​ឆ្នាំ​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ព្រះរាជវាំង​កណ្ដាល​ក្រុង​Minsk ប្រទេស​បេឡា​រុស​ដោយ​មានការ​អញ្ជើញ​ភ្ញៀវ​ជា​កិត្តិយស​ចូលរួម​យ៉ាង​កុះករ…

ពិធីបុណ្យ​ឆ្លង​ឆ្នាំ​នៅ​ប្រទេស​បេឡា​រុស អ្នកចូលរួម​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ថា ​តើ​នារី​ដែល​រាំ​ជាមួយ​លោក​ប្រធានាធិបតី​បេឡា​រុស​ Alexander Lukashenko ជា​អ្នក​ណា ?

ពិធី​ឆ្លង​ឆ្នាំ​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ព្រះរាជវាំង​កណ្ដាល​ក្រុង​Minsk ប្រទេស​បេឡា​រុស​ដោយ​មានការ​អញ្ជើញ​ភ្ញៀវ​ជា​កិត្តិយស​ចូលរួម​យ៉ាង​កុះករ ។ ពិធី​នោះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ភ្ញៀវ​ភាគច្រើន​បាន​ផ្ដោត​ទៅ​លើ​លោក​ប្រធានាធិបតី​Alexander រាំ​ជា​គូ​ជាមួយ​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​គួរ​ឲ្យ​គយគន់

ធាតុ​ពិត​គឺ​នាង​Maria Vasilevich បវរកញ្ញា​បេឡា​រុស​ទើបតែ​ដណ្ដើម​តំណែង​បវរកញ្ញា​Miss World Europe 2018 និង​នៅ​លើ​វេទិកា​Miss World 2018 ទើប​រៀបចំ​ឡើង​កាលពី​ខែធ្នូ​កន្លង​មក បាន​ឆ្លង​ចូល​ដល់​ជុំ​៥​នាក់​ចុង​ក្រោយ ។ នាង​ចាត់​ទុក​ថា​ជានា​រី​ស្អាត​បំផុត​នៅ​អឺរ៉ុប​ប្រចាំឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ