ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​សុំ​ប្រពន្ធ​គេ​រួមរ័ក មានអី​​នាង​​​ប្រើ​ល្បិចម៉ាស្អាតខ្ទេច

5 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ប៉ូលិស​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា ​បាន​ចាប់ខ្លួន​ស្ត្រី​អាយុ​៤៧​​ឆ្នាំ​ម្នាក់ រួម​ទាំង​បុរស​រួមគំនិត​២​នាក់ ពី​បទ​កាត់​ប្រដាប់​ភេទ​យុវជន​អាយុ​២៧​ឆ្នាំ​ម្នាក់ ។ សមត្ថកិច្ច​ផ្នែក​ស៊ើប​អង្កេត​​​បាន​​បញ្ជាក់​ថា ស្ត្រី​បង្កហេតុ​បាន​សារភាព​ថា…

AFP ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ប៉ូលិស​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា ​បាន​ចាប់ខ្លួន​ស្ត្រី​អាយុ​៤៧​​ឆ្នាំ​ម្នាក់ រួម​ទាំង​បុរស​រួមគំនិត​២​នាក់ ពី​បទ​កាត់​ប្រដាប់​ភេទ​យុវជន​អាយុ​២៧​ឆ្នាំ​ម្នាក់ ។

សមត្ថកិច្ច​ផ្នែក​ស៊ើប​អង្កេត​​​បាន​​បញ្ជាក់​ថា ស្ត្រី​បង្កហេតុ​បាន​សារភាព​ថា ​ពិតជា​អ្នក​ដើមហេតុ និង​បាន​សុំ​ឲ្យ​បុរស​២​នាក់​នៅ​ក្បែរ​តំបន់​នោះ​ជួយ ក្រោយ​ពី​ធុញថប់​ដែល​បុរស​នោះ​ចែចង់​ខ្លួន ទោះបីជា​នាង​មាន​ប្ដី និង​កូន​ដល់​ទៅ​២​នាក់​ក៏​ដោយ​។ ហើយ​បុរស​រូប​នេះ​ព្យាយាម​សុំ​រួមរ័ក​ជាមួយនាង​ រួម​ទាំង​ទៅ​ប្រាប់​ប្ដី​របស់​នាង​ថា​ បាន​លង់​ស្នេហ៍​លើ​នាង​ ធ្វើ​ឲ្យ​នាង និង​ប្ដី​ទាស់​គ្នាទៀត​ផង ។

ប៉ូលិស​បាន​ប្រទះ​ឃើញ​តឹកតាង​ជា​កាំបិត និង​កំណាត់​លិង្គ​របស់​បុរស​រង​គ្រោះ ។ ទោះជា​យ៉ាងណា​ក្តី​គ្រូពេទ្យ​អា​ចត​លិង្គ​ដែល​ដាច់​នោះ​វិញ​បាន ។

គួររំលឹកថា ប្រទេស​ឥណ្ឌា​ឧក្រិដ្ឋកម្ម​ទាក់ទិន​លើ​រឿង​ផ្លូវភេទ រឿង​ក្ដី​ចាប់រំលោភ​បាន​កើតឡើង​មធ្យម​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១០០​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ