ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ហើយ​ហៅ​ឈប់​ឈ្លោះ​គ្នា​បែកផ្សែង ចុង​ក្រោយ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​សំពះ​អង្វរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ពេល​ប្តី​ឌុ​ប​តាម​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ជើង​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ​ក៏​បាន​ប៉ះ​នឹង​កង់​របស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ក៏​កើតជា​ជម្លោះ​រវាង​ស្ត្រី​ចំណាស់ និង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដោយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​វាយ​ស្ត្រី​ចំណាស់ បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​រង​របួស និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​ពី​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ពេល​ប្តី​ឌុ​ប​តាម​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ជើង​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ​ក៏​បាន​ប៉ះ​នឹង​កង់​របស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ក៏​កើតជា​ជម្លោះ​រវាង​ស្ត្រី​ចំណាស់ និង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដោយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​វាយ​ស្ត្រី​ចំណាស់ បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​រង​របួស និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​ពី​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ស៊ីឡឹប ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​ត្រសក់ផ្អែម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ស្ត្រី​ចំណាស់​ខាងលើ​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​និង​ប្តី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GU-៩៧១២ ដោយ​ប្តី​របស់​គាត់​ជា​អ្នក​ឌុ​ប​ទើបតែ​មក​ពី​ចំការ ហើយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​ចំណុច​ខាងលើ ប្តី​របស់​គាត់​ក៏​បាន​បើក​ម៉ូតូ​រុល​ទៅ​ខាង​មុខ ហើយ​ជើង​របស់​គាត់​ម្ខាង​ក៏​បាន​ទៅ​ប៉ះ​ជា​នឹង​កង់​មុខ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង ដែល​មាន​ពាក់​ស្លាក​លេខ ស្វាយ​រៀង​១K-៥៨៩២ ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប រួច​ក៏​នាំ​គ្នា​ជិះ​ហួស​ទៅ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ស្រាប់តែ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បាន​ចុច​ស៊ី​ផ្លេ និង​ស្រែក​ខ្លាំង​ៗ​ស្តីឱ្យ​គាត់​ថា «​កន្លែង​នឹង​ម្តេច​មិន​ឈប់ ចាំបាច់​ទៅ​ឈប់​ខាង​មុខ​» ដោយ​បាន​ឮសំឡេង​ស៊ី​ផ្លេ​ម៉ូតូ និង​សំដី​គេ​ស្រែក​ស្តីអោយ​នោះ គាត់​ក៏​ងាក​មើល​ក្រោយ ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បក់ដៃ​ហៅ​គាត់ ហើយ​គាត់​ក៏​អោយ​ប្តី​ឈប់​ម៉ូតូ និង​ដើរទៅ​សួរនាំ​ក៏​កើតជា​ម្លោះ​ឈ្លោះ​គ្នា​តឹងសរសៃក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

ពេល​នោះ​ដោយសារ​តែ​ទ្រាំ​នឹង​សំដី​និយាយ​ខ្លាំង​ៗ​របស់​បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ធ្វើ​ឱ្យ​គាត់​ខឹង​ខ្លាំង​ពេក ទ្រាំ​មិន​បាន​ក៏​បាន​យក​មួក​សុវត្ថិភាព​ទៅ​ជន្ល និង​និយាយ​ថា «​ឯង​កុំ​ឈ្លើយ​ណា​ៗ» ក៏​ស្រាប់តែ​បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ស្ទុះ​មក​ដាល់​មួយ​ដៃ​ចំ​មាត់​របស់​គាត់ បណ្តាល​អោយ​បែក​ហូរ​ឈាម និង ហក់​ធាក់​គាត់​ចំនួន​២​ជើង​បន្ថែម​ទៀត​ផង ។

ដើម្បី​ជា​ការ​ព្រមាន​ដល់​បុរស​អ្នកបើកបរ​រ៉ឺ​មក​កង់​បី​ម្នាក់​នោះ គាត់​មិន​ព្រម​នោះ​ទេ​ចំពោះ​ទ​ង្វើ​ដែល​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​វាយដំ​ទៅ​លើ​គាត់ បណ្តាល​អោយ​មាន​របួស​ស្នាម​នៅ​តាម​ផ្លូវ​សាធារណៈ​បែប​នេះ ដោយ​គាត់ និង​ប្តី​របស់​គាត់​សម្រេច​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​។

តាម​ប្រភព​ពី​បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក៏​បានឱ្យ​ដឹង​ថា ក្នុង​ពេល​នោះ​ដែរ គាត់​មិន​បាន​វាយ​ទៅ​លើ​ស្ត្រី​ចំណាស់​ម្នាក់​ខាងលើ​នោះ​ឡើយ ដោយ​គ្រាន់តែ​យកដៃ និង​ជើង​ទៅ​រង​គាត់​តែ​ប៉ុណ្ណោះ និង​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​ចេញថ្លៃ​ទិញ​ថ្នាំពេទ្យ​ព្យាបាល​បន្តិចបន្តួច និង​សំពះ​អង្វរ​ដល់​ស្ត្រី​ចំណាស់​ខាងលើ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​អោយ​ភាគី​ជម្លោះ​ទាំង​ពីរ​ធ្វើការ​និយាយ​សម្របសម្រួល​គ្នា ដោយ​ស្ត្រី​វ័យ​ចំណាស់​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ តែ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មិន​មាន​លទ្ធភាព​ក្នុង​ការ​សង​នោះ​ទេ​។

ដោយ​ភាគី​ខាង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ព្យាយាម​សំពះ​អង្វរ និង​សុំ​ទោស​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ធ្វើ​អោយ​ស្ត្រី​ចំណាស់​ខាងលើ​ទន់​ចិត្ត និង​សុខចិត្ត​អនុគ្រោះ​លើកលែង​អោយ ដោយ​មិន​ទទួលយក​លុយ​មួយ​រៀល​ណា​ឡើយ ហើយ​ក៏​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ