ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ថ្មី​ប្រមូល​សំរាម​ប្រធាន​ក្រុមហ៊ុន​ចាស់​បដិសេធ​មិន​ទាន់​ឆ្លើយ​តប​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន​ប្រមូល​សម្រាម​ថ្មី​ស៊ិ​ន​ទ្រី​បាន​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​សម្អាត​អនាម័យ ដើម្បី​បរិស្ថាន​សង្គម​ល្អ​ក្នុង​ក្រុង​មួយ​នេះ​ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​ចាស់ (​ឃ្យុ​ង​ធា​វី​) បដិសេធ​មិន​ឆ្លើយ​តប​សំណួរ​អ្នក​យក​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​មន្ទិល ព្រោះ​ការិយាល័យ​មិន​ទាន់​រុះរើ ម្យ៉ាង​ថ្មី​ៗ​ក៏​ធ្លាប់​ឃើញ​ក្រុមហ៊ុន​នេះ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ជាមួយ​អាជ្ញាធរ​ក្រុង​ហាក់​ប្រទាញប្រទង់​ទំនង​វាយប្រហារ​គ្នា​ទៀត​ផង ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន​ប្រមូល​សម្រាម​ថ្មី​ស៊ិ​ន​ទ្រី​បាន​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​សម្អាត​អនាម័យ ដើម្បី​បរិស្ថាន​សង្គម​ល្អ​ក្នុង​ក្រុង​មួយ​នេះ​ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​ចាស់ (​ឃ្យុ​ង​ធា​វី​) បដិសេធ​មិន​ឆ្លើយ​តប​សំណួរ​អ្នក​យក​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​មន្ទិល ព្រោះ​ការិយាល័យ​មិន​ទាន់​រុះរើ ម្យ៉ាង​ថ្មី​ៗ​ក៏​ធ្លាប់​ឃើញ​ក្រុមហ៊ុន​នេះ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ជាមួយ​អាជ្ញាធរ​ក្រុង​ហាក់​ប្រទាញប្រទង់​ទំនង​វាយប្រហារ​គ្នា​ទៀត​ផង ។

ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា​នេះ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​ធ្វើ​ពិធី​មួយ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ដើម្បី​បង្ហាញ​វត្តមាន​ក្រុមហ៊ុន​ថ្មី​«​ស៊ិ​ន​ទ្រី​» ដែល​មាន​រថយន្ត​ដឹក​សំរាម និង​បូម​ធូលី​ជិត​២០​គ្រឿង​ចូលរួម​ដោយ​អាជ្ញាធរ​សង្កាត់​កងកម្លាំង​ក្នុង​ក្រុង និង​ប្រជា​ការពារ​ភូមិ​ជា​ច្រើន​នាក់ ។

ក្រោយ​បង្ហាញ​វត្តមាន​ក្រុមហ៊ុន​ថ្មី​នេះ អាជ្ញាធរ​បើក​ប្រតិបត្តិការ​ប្រមូល និង​រើស​សំរាម​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចាប់ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្ពោះទៅ​ដល់​សង្កាត់​ផ្សារ​កណ្តាល ។

តំណាង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​ប្រាប់​ថា ក្រុមហ៊ុន​ខ្លួន​មាន​រថយន្ត​ប្រមូល​សំរាម​១៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​បូម​ធូលី​១​គ្រឿង សរុប​១៦​គ្រឿង ហើយ​ថា បាន​ទទួលយក​កម្មករ និង​អ្នកបើកបរ​រថយន្ត​ពី​ក្រុមហ៊ុន​បោសសម្អាត​ក្រុង​ចាស់ (​ឃ្យុ​ង​ធា​វី​) ចំនួន​១៦​នាក់ ។ តំណាង​ក្រុមហ៊ុន​ខាងលើ​អះអាង​ថា បើ​ការ​ប្រមូល​សំរាម​មិន​ទាន់​តម្រូវការ​ខាង​ក្រុមហ៊ុន និង​បន្ថែម​រថយន្ត​និង​កម្មករ​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​លូន ។

ចំពោះ​គំនរ​សម្រាម​តាម​ទីតាំង​ដី​ទំនេរ​ផ្សេង​ៗ​ដែល​អ្នកស្រុក​យក​ទៅ​បោះចោល​ខ្វះ​កា​វេច​ខ្ចប់​ពោល​ពី​មុន​គ្មាន​អ្នក​ប្រមូល​បាន​ត្រឹមតែ​ចុះ​ដុត​កម្ទេច​ចោល​ម្តងម្កាល​តំណាង​ក្រុមហ៊ុន​មួយ​នេះ​អះអាង​ថា និង​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រមូល​ឲ្យ​អស់​មិន​ដុត​កម្ទេច​ចោល​ទេ ព្រោះ​ផ្សែង ប៉ះពាល់​ដល់​បរិស្ថាន​សង្គម​ដែរ ។

ករណី​ដាក់​ក្រុមហ៊ុន​ថ្មី​នេះ ប្រធាន​ក្រុមហ៊ុន​ចាស់ (​ឃ្យុ​ង​ធា​វី​) ធ្វើការ​បដិសេធ​មិន​ឆ្លើយ​តប​ពិស្ដារ​នៅ​សំណួរ​ទេ ដោយ​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា​«​មិន​ទាន់​ច្បាស់​ត្រូវ​ឆ្លើយ​តប​ទេ ព្រោះ​កំពុង​ជួប​ជាមួយ​អាជ្ញាធរ​ក្រុង​នៅឡើយ ហើយ​ថា បាន​លទ្ធផល​យ៉ាងណា និង​ប្រាប់​នៅ​ពេល​ក្រោយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ