ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ពេកក្រៃ ! មនុស្សមិនតិចទេនេះដែលរងគ្រោះ និងបានស្លា.ប់ម្នាក់នៅកន្លែង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្រី​ប្រុស​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​ខ្សាច់​ចំណុះ​៣​តោន បុក​រះ ខណៈ​ពេល​ចុះ​ចំណោទ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្រី​ប្រុស​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​ខ្សាច់​ចំណុះ​៣​តោន បុក​រះ ខណៈ​ពេល​ចុះ​ចំណោទ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំនោទ​ផ្លូវ​កាត់​វត្ត​លើ ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ អ៊ី សុខា ស្នងការ​ង​ទទួល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា​នៅ មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បុក​រះ​ប៉ះ​ទៅ​លើ​រថយន្ត ម៉ូតូ និង​រថយន្ត​ច្នៃ​មួយ​គ្រឿង បណ្តាល​អោយ​មនុស្ស​ជាង​១០​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល និង​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ។ នេះ​បើ​យោង​តាម​ទូរលេខ​បឋម​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ភ្លាម​នោះ​ត្រូវ​បាន​រថយន្ត​ឯកជន និង​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក​ចំនួន​០៣​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍​អ៊ី សុខា ស្នងការ​ង​បាន​បន្ត​ថា ចំពោះ​អត្តសញ្ញាណ​អ្នក​ស្លាប់ និង​អ្នក​រង​របួស​គិត​មក​ដល់​ត្រឹម​ម៉ោង​១​និង​១០​នាទី​នេះ គេ​នៅ​ពុំ​ទាន់​ស្រង់​អស់​នៅឡើយ​ទេ ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ចេញ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ផ្សេង​គ្នា​ចំនួន​០៣​ពេទ្យ ។

ដោយឡែក​ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​ទម្ងន់​០៣​តោន ពណ៌​គ្រាប់អំពិល ពាក់​ស្លាក​លេខ KPS-0576 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​ក្រោយ​កើតហេតុ​ភ្លាម​) បើក​ចុះ​ចំណោទ​ផ្លូវ​បេតុង​ហាមឃាត់​បាន​បុក​រះ​រថយន្ត​ច្នៃ​មួយ​គ្រឿង ពណ៌​ប្រ​ផៃ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 8434 ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ដែល​ផ្ទុក​មនុស្ស​ជា​ច្រើន រួច​បាន​បន្ត​ទៅ​បុក​កម្មករ​សំណង់​ជនជាតិ​ដែល​នៅ​ក្បែរ​នោះ និង បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1D 1703 ជិះ​គ្នា​ចំនួន​០២​នាក់ (​ប​ញ្ជ្រា​សទិស​) បណ្តាល​អោយ​បាត់បង់​ជិ​វិត អ្នកបើកបរ​ម៉ូតូ​នៅ​នឹង​កន្លែង ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ត្រង់​ចំនុច​ផ្លូវ​បេ​តុ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ដាក់​រនាំង​ហាមឃាត់​រថយន្ត​លើស​ពី​២.៥០M ចុះ​តាម​ផ្លូវ​នេះ បើ​រថយន្ត​បង្ក​នេះ​បាន​វៀង​រនាំង​ហាមឃាត់​ហើយ​ចុះ​តាម​ផ្លូវ​នេះ​ដែល​ជា​ផ្លូវ​ចំណោទ​ខ្លាំង ទើប​បណ្តាល​អោយ​មាន​ករណី​គ្រោះថ្នាក់​នេះ​តែ​ម្តង ។

ហេតុនេះ ដើម្បី​បញ្ចៀស​នៅ​ហេតុការណ៍​អាក្រក់​ៗ​បែប​នេះ​ទៀត​ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ សូម​អំពាវនាវ ហើយ​អំពាវនាវ​ទៀត​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ទំនិញ​ទាំងអស់​ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​រួម​គ្នា​គោរព​ច្បាប់​មិន​ថា នៅ​ចំនុច​កើតហេតុ​នេះ​ទេ គឺ​អោយ​អោយ​តែ​នៅ​លើ​ដងផ្លូវ ត្រូវ​ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ប្រកាន់​ច្បាប់​ជា​គោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ