ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ណាស់​កុំទៅ​ជិត​អី​…​កំពុង​បាត់​ខ្លួន​១​ហើយ​៣​នាក់​រួច​ផុត​ពី​មរណៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ យុវជន​ជំទង់​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ចំណោម​គ្នា​៤​នាក់ ដោយសារ​បាក់​ច្រាំង​ទន្លេ ក្នុង​ជម្រៅ​ចូល​ទឹក​ប្រហែល​៧​ម៉ែត្រ និង​បណ្តោយ​ច្រាំង​ប្រវែង​ប្រហែល​២០​ម៉ែត្រ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ភូមិ​វត្ត​ថ្មី…

ខេត្តកណ្ដាល ៖ យុវជន​ជំទង់​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ចំណោម​គ្នា​៤​នាក់ ដោយសារ​បាក់​ច្រាំង​ទន្លេ ក្នុង​ជម្រៅ​ចូល​ទឹក​ប្រហែល​៧​ម៉ែត្រ និង​បណ្តោយ​ច្រាំង​ប្រវែង​ប្រហែល​២០​ម៉ែត្រ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ។

ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន និង​សន្មត់​ថា​លង់​ស្លាប់​ទៅ​ហើយ​នោះ ១.​ឈ្មោះ ឃាន់ ម៉េ​ង​ហេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ សិស្ស​ថ្នាក់​ទី ៧ នៅ​អនុ​វិទ្យាល័យ​ព្រែក​ដំបង ។២.​ឈ្មោះ ខា ចំរើន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជា​កសិករ បាន​ហែល​រួចខ្លួន ។៣.​ឈ្មោះ សុ​ចាន់ បូ​រី ភេទ​ប្រុស អាយុ​ប្រហែល​១៥ ឆ្នាំ ជា​សិស្ស បាន​ហែល​រួចខ្លួន និង​៤.​ឈ្មោះ វង្ស សុ​ជាតិ ភេទ​ប្រុស អាយុ​ប្រហែល​១៦ ឆ្នាំ ជា​សិស្ស បាន​ហែល​រួចខ្លួន​)​ដែរ ។
ពួក​គេ​ទាំងអស់​គ្នា មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា កន្លង​មក​ពួក​គេ​ព្រមទាំង​មិត្តភក្តិ តែងតែ​ជិះ​កង់​ទៅ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ​នេះ​ជា​ញឹកញាប់ ពេល​ពួក​គេ​ចេញពី​រៀន ។ លុះ​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ ជន​រង​គ្រោះ​៣​នាក់ បាន​នាំ​គ្នា​ជិះ​កង់​មក​លេង​កន្លែង​កើតហេតុ ។ ចំណែក​ឈ្មោះ ខា ចំរើន នៅ​កាច់​ពោត​ជាប់​ច្រាំង​ទន្លេ​នោះ​ស្រាប់ ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​ពីលើ​ច្រាំង​ទៅ​ឈរ​លេង​ជាប់​មាត់ទឹក និង​បាន​នាំ​គ្នា​យក​ជើង​ទ​ន្ទ្រាំ​ដី​លេង ដែល​ក្នុង​នោះ​មានឈ្មោះ ឃាន់ ម៉េ​ង​ហេង និង​ឈ្មោះ សុ​ចាន់ បូ​រី ។ រីឯ​ឈ្មោះ ខា ចំរើន និង​ឈ្មោះ វង្ស សុ​ជាតិ ឈរ​នៅ​ខាងក្រោយ ។ ស្រាប់តែ​ពេល​នោះ​ដី​បាន​ស្រុត​បាក់​ចូល​ទៅ​ក្នុង​ទន្លេ បណ្តាល​ឲ្យ​ពួក​គេ​ទាំង​៤​នាក់ ធ្លាក់​ចូល​ក្នុង​ទឹក​បាត់​ទាំងអស់​គ្នា ។

តាម​ប្រភព​ថា ពេល​នោះ ឈ្មោះ ខា ចំរើន ឈ្មោះ វង្ស សុ​ជាតិ និង​ឈ្មោះ សុ​ចាន់ បូ​រី បាន​ស្រ​វេ​ស្រវា​ហែល​ឡើង​មក​លើគោក​រួច​ផុត​ពី​គ្រោះ​ដល់​ជីវិត ។ ចំណែក​ឈ្មោះ ឃាន់ ម៉េ​ង​ហេង បាន​បាត់​ខ្លួន​តែ​ម្តង ។ រហូត​ដល់​ម៉ោង​១៤​និង​៤០ នាទី ជន​រង​គ្រោះ​ឈ្មោះ ឃាន់ ម៉េ​ង​ហេង មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​ដែល​សន្មត់​ថា គ្មាន​ជីវិត​រស់នៅ​ទេ ។ ករណី​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ប៉ុស្តិ​កំពង់​ជួល​អ្នកជំនាញ​មុជទឹក​ស្វែងរក​សាកសព​នៅឡើយ ៕ ​

អត្ថបទសរសេរ ដោយ