ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់ ក្នុង​រយៈពេល​មួយ​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក​(​យប់​១២​លើក​)​ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក​
(​យប់​១២​លើក​)​ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៦​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ។

ម៉ូតូ​សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៧​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៥​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១៣​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៧​លើក​,​ផ្លូវលំ​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៦​លើក​ស្លាប់​២​នាក់​របួស​៩​នាក់​, ខេត្តកំពត​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, ខេត្តកណ្តាល​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់​របួស​៤​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​២១២៥​គ្រឿង (​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៤៤៥​គ្រឿង (៧៦%) អប់រំ​១៣៧​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ពិន័យ​៣០៨​គ្រឿង
(​ម៉ូតូ​៨២%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​២៦​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥១៦​គ្រឿង អប់រំ​៨៦​គ្រឿង ពិន័យ​ចំនួន​សរុប​២៥៥​គ្រឿង (​មួក​១៦៥​គ្រឿង កញ្ចក់​៨៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ