ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ផង​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ​​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​ដល់​៣១ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​២៩៣​លើក​កើន​៦​លើក ស្មើ​២% ស្លាប់​១៤០​នាក់​(​ស្រី​៣១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ​​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​ដល់​៣១ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​២៩៣​លើក​កើន​៦​លើក ស្មើ​២% ស្លាប់​១៤០​នាក់​(​ស្រី​៣១​នាក់​) ថយ​ចុះ​២​នាក់ ស្មើ​១% របួសធ្ងន់​២៩៣​នាក់ កើន​៣១​នាក់ ស្មើ​១១% របួសស្រាល​១៣២​នាក់​ថយ​ចុះ​៤៨ ស្មើ​២៦%​។

តាម​របាយការណ៍​បាន​លម្អិត​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ​គឺ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​១១៣​នាក់ ស្មើ​៨០%(​យប់់​៧០​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​១២១​នាក់​(​អ្នកបើកបរ​៩០​នាក់ អ្នក​រួម​ដំណើរ​២១​នាក់​) ។ ចំណែក​រថយន្ត​តូច​ស្លាប់​៦​នាក់ ស្មើ​៤% ថ្មើរជើង​ស្លាប់​១២​នាក់ ស្មើ​៩%(​យប់​៤​នាក់​) រថយន្ត​ធំ​៦​នាក់ ស្មើ​៤% យាន​ផ្សេង​ៗ៣​នាក់ ស្មើ​២% ។

មូលហេតុ​គ្រោះថ្នាក់​មាន ល្បឿន​៨៩​លើក ស្លាប់​៥៣​នាក់ ស្រវឹង​១០​លើក ស្លាប់​៥​នាក់ ប្រជែង​៣៤​លើក ស្លាប់​២៤​នាក់ មិន​ប្រកាន់​ស្តាំ​៣៧​លើក ស្លាប់​២៤​នាក់ មិន​គោរព​សិទ្ធិ​អាទិភាព​៨២​លើក ស្លាប់​២០​នាក់ បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​២៧​លើក ស្លាប់​៦​នាក់ កត្តា​យាន​៩​លើក ស្លាប់​៧​នាក់ ងងុយដេក​៥​លើក ស្លាប់​១​នាក់ ។

យានយន្ត​បង្កហេតុ​មាន មូ​៉​តូ​១៤៥​លើក រថយន្ត​តូច​៩៦​លើក រថយន្ត​ធំ​៤១​លើក យាន​ផ្សេង​ៗ៨​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​មាន រថយន្ត​ធំ​និង​ថ្មើរជើង​៦​លើក រថយន្ត​ធំ​និង​ផ្សេង​ៗ៥​លើក រថយន្ត​ធំ​ក្រឡាប់​២​លើក មូ​៉​តូ​និង​មូ​៉​តូ​៧៩​លើក មូ​៉​តូ​និង​រថយន្ត​តូច​៨១​លើក មូ​៉​តូ​និង​រថយន្ត​ធំ​៣៩​លើក មូ​៉​តូ​និង​ថ្មើរជើង​១៤​លើក មូ​៉​តូ​ដួល​ខ្លួនឯង​៨​លើក មូ​៉​តូ​និង​យាន​ផ្សេង​ៗ២៦​លើក រថយន្ត​តូច​និង​រថយន្ត​តូច​៥​លើក ។

របួស​សរុប​៤២៥​នាក់ ក្នុង​នោះ​ម៉ូតូ របួសធ្ងន់​២៤៩​នាក់ (​មិន​ពាក់មួក​១៣៥​នាក់​-​បើកបរ​៩១​នាក់ រួម​ដំណើរ​៤៤​នាក់​) មូ​៉​តូ របួសស្រាល​១២៣​នាក់​(​មិន​ពាក់មួក​៤៨​នាក់​-​បើកបរ​៣៤​នាក់​រួម​ដំណើរ​២៤​នាក់​) រថយន្ត​តូច របួស​២៦​នាក់ រថយន្ត​ធំ​របួស​១៣​នាក់ យាន​ផ្សេង​ៗ៣​នាក់ ថ្មើរជើង​១១​នាក់ ។ យាន​ខូចខាត មូ​៉​តូ​៣១៩​គ្រឿង រថយន្ត​តូច​១២៥​គ្រឿង រថយន្ត​ធំ​៦៣​គ្រឿង យាន​ផ្សេង​ៗ៣៨​គ្រឿង ។

រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន​មាន រាជធានី​ភ្នំពេញ​៨១​លើក ស្លាប់​២៨​នាក់ របួស​១១៨​នាក់ ខេត្ត​ព្រះ​សីហ​នុ​១៧​លើក​ស្លាប់​១៤​នាក់ របួស​២៦​នាក់ ខេត្តកំពង់ចាម​១៧​លើក ស្លាប់​១១​នាក់ របួស​១៩​នាក់ ខេត្តស្វាយរៀង​១២​លើក ស្លាប់​១០​នាក់ របួស​៣​នាក់ ខេត្តកំពង់ធំ​១៧​លើក ស្លាប់​៩​នាក់ របួស​២៤​នាក់ ខេត្តកំពត​១៧​លើក ស្លាប់​៨​នាក់ របួស​២៦​នាក់ ខេត្តបាត់ដំបង​១៣​លើក ស្លាប់​៦​នាក់ របួស​១៤​នាក់ ខេត្តព្រះវិហារ​១២​លើក ស្លាប់​៦​នាក់ របួស​៣៤​នាក់ ខេត្តតាកែវ​៨​លើក ស្លាប់​៦​នាក់ របួស​៤​នាក់ និង​ខេត្តកោះកុង​៦​លើក ស្លាប់​៦​នាក់ របួស​២០​នាក់ ៕

អត្ថបទសរសេរ ដោយ