ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាល​មហោស្រព NABA​ រៀបចំ​តន្ត្រី​ឆ្លង​ឆ្នាំ​មហា​អស្ចារ្យ​ស្វាគមន៍​ឆ្នាំ ២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទស្សនិកជន​រាប់​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ចម្រុះ​ណា​ហ្គា​វើ​ល​ដ៍ និង​ទស្សនា​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​ក្នុង​សាល​មហោស្រព NABA ដែល​ជា​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហាអស្ចារ្យ​នេះ…

រាជធានី​ភ្នំពេញ​៖ ទស្សនិកជន​រាប់​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ចម្រុះ​ណា​ហ្គា​វើ​ល​ដ៍ និង​ទស្សនា​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​ក្នុង​សាល​មហោស្រព NABA ដែល​ជា​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហាអស្ចារ្យ​នេះ ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ដែល​គាត់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ប្រមាណ ២.០០០ នាក់​ជាមួយ​បទ​ចម្រៀង​ដ៏​ពេញ​និយម​ជា​ច្រើន​បទ រួម​មាន “​ខ្ញុំ​ជា​ខ្មែរ​” “មាន់​ស្រែ​បន្លែស្រស់​” និង “​តោះ​រាំ​” ។ មិនតែប៉ុណ្ណោះ កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​ផ្តល់​នូវ​បទ​ចម្រៀង​ពីរោះ​ៗ​ជា​ច្រើន​បទ ខណៈ​តារា​ដែល​ទើបនឹង​រះ កញ្ញា “​តី​” ក៏​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោ​ខ្លាំង​ៗ​ផង​ដែរ​។​

​ការ​បញ្ចាំង​ភ្លើង ៣៦០ ដឺ​ក្រេ​លម្អ​ឆាក​តន្ត្រី​នៅ​ក្នុង​សាល​មហោស្រព NABA និង​ការ​សម្តែង​ដ៏​រស់​រវើក​របស់​តារា​សម្តែង​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍ បាន​ធ្វើ​ឲ្យ​បរិយាកាស​ឆ្លង​ឆ្នាំ​កាន់តែ​អស្ចារ្យ និង​មិន​អាច​បំភ្លេច​បាន ខណៈ​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ដោយ​កញ្ញាឯក​កម្ពុជា​ឆ្នាំ ២០១៨ ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​សរសើរ​មិន​ដាច់​ពី​មាត់​។ បរិយាកាស​ដ៏​រីករាយ បាន​ឈាន​មក​ដល់​នៅ​ពេល​ដែល​វិនាទី​ទី​មួយ​ក្នុង​ឆ្នាំ ២០១៩ បាន​មក​ដល់​ដោយ​មានការ​បាញ់​កម្ទេច​ក្រណាត់​ភ្លឺ​ផ្លេក​ៗ​ដ៏​ស្រស់​ស្អា​តទៅ​លើ​ឆាក​តន្ត្រី ការ​បញ្ចាំង​កាំជ្រួច​ឌី​ជី​ថ​ល​នៅ​លើ​ផ្ទាំង​ក្រណាត់​ស​នៅ​ក្រោយ​ឆាក និង​សំឡេង​ទះដៃ​អបអរ​ពី​ទស្សនិកជន​ទាំងអស់​។​

​ណា​ហ្គា​វើ​ល​ដ៍ មាន​ដំណឹង​ល្អជា​ច្រើន​ទៀត​សម្រាប់​ផ្តល់​ជូន​ដល់​ពុក​ម៉ែ​បងប្អូន និង​សាធារណជន​ទូទៅ​នោះ​គឺ “​ការ​សម្តែង​សិល្បៈ​នៃ​ក្តី​ស្រឡាញ់​” ពី​ថ្ងៃ​ទី ២ កុម្ភៈ ដល់​ថ្ងៃ​ទី ៣ មីនា​។ ចូល​ទស្សនា​ឥត​គិតថ្លៃ​សម្រាប់​គ្រប់​វ័យ ចាប់ផ្តើម​ពី​ម៉ោង ៨ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ