ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េស​! កា.ប់​គេឯង​ផ្អើល​ពេញ​ភូមិ​ហើយ​ហ៊ាន​កា.ប់​សមត្ថកិច្ច​ទៀត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​សេះ ឃុំ​ព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មាន​ជនសង្ស័យ​ម្នាក់​បាន​កាប់​ទៅ​លើ​សមត្ថកិច្ច…

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​សេះ ឃុំ​ព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មាន​ជនសង្ស័យ​ម្នាក់​បាន​កាប់​ទៅ​លើ​សមត្ថកិច្ច បណ្តាល​ឱ្យ​រង​របួស​២​នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ហន់ ហា៑ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង លើ ។ ចំណែក​សមត្ថកិច្ច​២​នាក់​ដែល​រង​គ្រោះ​រួម​មាន ១-​លោក​អនុសេនីយ៍ទោ យី ថេ​ត នាយ​រង​ប៉ុស្តិ៍ បាន​រង​រង​របួស​ស្មា​ខាងឆ្វេង និង​២-​មន្ត្រី​ប៉ុស្តិ៍​ឈ្មោះ ដៃ រស្មី បាន​រង​របួស​កំភួនដៃ​ខាងស្តាំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រាល ថា ឈ្មោះ ហន់ ហា៑ង បាន​ដើរ​រករឿង​ដេញ​កាប់​គេឯង​ផ្អើល​ពេញ​ភូមិ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក យី ថេ​ត និង​លោក ដៃ រស្មី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ជួប​នឹង​ជនសង្ស័យ ​ស្រាប់តែ​​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាប់​មក​លើ​ពួក​គាត់​ទាំង​២​នាក់ បណ្តាល​អោយ​រង​របួស​ទាំង​២​នាក់​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ