ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស​់ដើរចូលទៅយកអីវ៉ាន់ក្នុងផ្ទះ…ចេញមកវិញ​រត់ទៅប្តឹងប៉ូលិស​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ដែល​ម្ចាស់​ចត​ទុកដាក់​សម្ភារៈ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១ មក​រា ២០១៩ ចំណុច​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ដែល​ម្ចាស់​ចត​ទុកដាក់​សម្ភារៈ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១ មក​រា ២០១៩ ចំណុច​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឈ្មោះ​ហាស់ ចំរើន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ទីលំនៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ​រាជ ឡេ​ង​រ៉ា​យូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​មាន​ផ្ទុក​សម្ភារៈ​មួយ​ចំនួន​មក​ចត​នៅ​ចំណុច​កើតហេតុ​ដើម្បី​យក​សម្ភារៈ​ដាក់​បន្ថែម​ទៀត ដោយ​ពុំ​បាន​ដក​កូនសោរ​ចេញពី​ម៉ូតូ​ឡើយ ហើយក៏​បាន​ដើរ​ចូល​ទៅ​យក​សម្ភារៈ​ដែល​ទុក​ក្នុងផ្ទះ​ជួល​ឲ្យ​ជាង​ស្នាក់ លុះ​ពេល​ត្រឡប់​មក​រក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​វិញ​ស្រាប់​បាត់​តែ​ម្តង​។

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​ទាំង​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ