ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពង្រឹង​ទប់ស្កាត់​រាល់​បទល្មើស​បន្ថែម​ទៀត នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ត្រូវ​ចង​ចាំ​អនុវត្តន៍​អភិក្រម​ទាំង​៥ ក្នុង​អាណត្តិ​ទី​៦​នេះ ឲ្យ​សាក​សមជា​ទាហាន​ដែល​មានគុណ​ភាព ។ នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន…

ខេត្តបាត់ដំបង ៖ ពង្រឹង​ទប់ស្កាត់​រាល់​បទល្មើស​បន្ថែម​ទៀត នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ត្រូវ​ចង​ចាំ​អនុវត្តន៍​អភិក្រម​ទាំង​៥ ក្នុង​អាណត្តិ​ទី​៦​នេះ ឲ្យ​សាក​សមជា​ទាហាន​ដែល​មានគុណ​ភាព ។

នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​រង​តំបន់​ទី​១ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ជា​គណៈអធិបតី​ក្នុង​ពិធី​ទស្សនកិច្ច​សិក្សា​ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ លើ​គ្រប់​វិស័យ​នៅ​កងអនុសេនាធំ​គាំទ្រ ចំណុះ​ឲ្យ​កងការពារ​ព្រំដែន​លេខ​៥០៣ ស្ថិត​នៅ​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។

ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​កងការពា​ព្រំដែន​លេខ​៥០៣ ប៉ូលិស​ការពារ​ព្រំដែន​លេខ​៩១១ ផ្នែក​សឹក​រង អធិការ​អាវុធហត្ថ ស្រុក​អូរ​ជ្រៅ នាយទាហាន ពល​ទាហាន និង​វរ​សេនា​តូច​តាម​ព្រំដែន​សរុប​រួម​ចំនួន​១៧១​នាក់​បាន​ចូលរួម ។ បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្លោ​ង​ទ្វារ​របស់​អង្គភាព ក្រោម​ការ​រៀបចំ​ឧបត្ថម្ភ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ឃួ​ន ជឿន និង​បន្ត​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង ។

តាម​បណ្តា​គោលដៅ​នានា​ក្នុង​អង្គភាព កងអនុសេនាធំ​គាំទ្រ រួច​មក​គណៈអធិបតី និង​ប្រតិភូ​ទាំងអស់​ទទួល​បាន​របាយការណ៍​ពី​លោក​មេបញ្ជាការ​រង​អនុ​សេនា​ធំ​គាំទ្រ បាន​បញ្ជាក់​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ភាគី​ថៃ បាន​រួម​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ ដោយ​រួម​សហការ​គ្នា រក្សា​បាន​នូវ​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ជួប​បញ្ហា​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ