ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​គួរ​ធ្វើ​អ្វីខ្លះ ពេល​ប្រពន្ធ​កំពុង​សម្រាលកូន?

5 ឆ្នាំ មុន

គ្មាន​អ្នក​ណា​អាច​ឈឺ ឬ​ជួយ​ស្ត្រី​ជា​ម្តាយ ក្នុង​ការ​សម្រាលកូន​បាន​នោះ​ទេ? ប៉ុន្តែ​ក្នុង​នាម​ជា​ប្តី​ល្អ​ម្នាក់ អ្នក​គួរតែ​ធ្វើ​រឿង​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រពន្ធ​របស់​អ្នកមាន​ក្តី​សុខ និង​សម្រាលកូន​ដោយ​សុវត្ថិភាព ។ ការ​សម្រាលកូន ថ្វី​ត្បិ​តែ​ជា​កិច្ចការ​របស់​ប្រពន្ធ…

គ្មាន​អ្នក​ណា​អាច​ឈឺ ឬ​ជួយ​ស្ត្រី​ជា​ម្តាយ ក្នុង​ការ​សម្រាលកូន​បាន​នោះ​ទេ? ប៉ុន្តែ​ក្នុង​នាម​ជា​ប្តី​ល្អ​ម្នាក់ អ្នក​គួរតែ​ធ្វើ​រឿង​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រពន្ធ​របស់​អ្នកមាន​ក្តី​សុខ និង​សម្រាលកូន​ដោយ​សុវត្ថិភាព ។

ការ​សម្រាលកូន ថ្វី​ត្បិ​តែ​ជា​កិច្ចការ​របស់​ប្រពន្ធ ប៉ុន្តែ​នាង​មិន​អាច​ធ្វើ​វា​បាន​ល្អ ដោយ​ម្នាក់ឯង​បាន​នោះ​ទេ នាង​ត្រូវ​អ្នកគាំទ្រ លើកទឹកចិត្ត និង​រង់ចាំ​ជួយ​នាង​គ្រប់​វិនាទី ។

ការ​សម្រាលកូន អាច​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ស្ត្រេ​ស អន្ទះសារ និង​ភ័យ​ខ្លាច ដូច្នេះ បុរស​ជា​ប្តី​ត្រូវ​តែ​នៅ​ក្បែរ និង​សម្រប​តាម​ការ​ចង់បាន​របស់​នាង ។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

អ្វី​ដែល​បុរស​គួរ​ធ្វើ ៖1-ផ្តល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ប្រពន្ធ 2-រៀបចំ​របស់របរ និង​ការងារ​នានា​ឲ្យ​រួច​ស្រេច ដើម្បី​កុំ​ឲ្យ​នាង​បារម្ភ​ច្រើន 3-នៅ​ក្បែរ​នាង​គ្រប់ពេលវេលា 4-និយាយ​ផ្អែម និង​អត់ទ្រាំ ពេល​នាង​មាន​អារម្មណ៍មិនល្អ និង​5-និយាយ​តែ​រឿង​ល្អ​ៗ សប្បាយ​ៗ និង​សុភមង្គល (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ