ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីសកម្ម​​ជន​ការពារ​សិទ្ធិ​​សត្វ​ស្រាត​​ធ្វើ​បាតុកម្ម​​​​ធ្វើ​ឱ្យ​បុរស​ម្នាក់​​ក្រឡាប់​រថយន្ត

15 ឆ្នាំ មុន

នារីជា​សកម្មជន​​ស្វែងរក​ការពារ​សិទ្ធិ​សត្វ​​៤​នាក់ កាលពីពេលថ្មីៗ​កន្លង​​មក​ បានធ្វើ​ឱ្យ​​អ្នក​បើក​​​​រថយន្ត​​ម្នាក់​​ជួបគ្រោះថ្នាក់​​ក្រឡាប់​រថ​យន្ត​ដោយ​​សារ​ពួក​នាង​ ។ ​នារីទាំង​នោះ​​បាន​ប្រមូល​ផ្តុំ​​គ្នា​នៅក្នុងទីក្រុងឡូស​អេនចឺ​ឡេស ​រដ្ឋ​​កាលីហ្វ័រ​នីញ៉ា ​​សហរដ្ឋអាមេរិក ហើយបង្កើត​​​ព្រឹត្តិ​ការណ៍​មួយដោយ​​នាំគ្នាស្រាត​សម្លៀក​បំពាក់​ចេញ​នៅ​សល់តែ​​​ខោ​ក្នុង​​បង្ហាញខ្លួន​នៅ​កន្លែង​​​សាធា​​​រណៈ​​​ក្នុងទី​ប្រជុំ​ជនមួយ​ទាក់ទាញ​​ឱ្យមានការ​​ចាប់​អារម្មណ៍​​បំផុត ​ពីមនុស្ស​​​ផងទាំងឡាយ​ និងធ្វើ​​​ឱ្យ​​បុរស​​ម្នាក់​​​ជួបគ្រោះថ្នាក់​ក្រឡាប់​រថយន្ត​​ដោយ​សារ​​តែ​​ក្រឡេក​មើល​ពួកនាង​នៅ​ពេលកំពុង​​បើក​រថ​យន្ត​យ៉ាង​លឿន ។​ នារីទាំង​​នេះ​បាននាំគ្នា​​ធ្វើ​ដូច្នេះ​​ដើម្បីធ្វើ​បាតុ​កម្ម​ប្រឆាំង​​ការប្រើប្រាស់​​សាច់​សត្វ​​ធ្វើជា​ម្ហូប​​​អាហារ ៕​