ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​ដឹងគុណ​កូន​មាន​តែ​សេចក្តីចម្រើន

5 ឆ្នាំ មុន

មនុស្ស​ដែល​អាក្រក់ ខុស​សីល ខុស​ធម៌ ខុស​វិន័យ​ទៅ​បាន​តាំង​តែ​ពី​ខុស​តូច​រហូត​ដល់​ខុស​ធំ គឺ​កើតមក​អំពី​ការ​មិនដឹង​គុណ​ហ្នឹងឯង តែបើ​កូន​ជា​មនុស្ស​ចេះ​ដឹងគុណ កូន​មាន​តែ​សេចក្តីចម្រើន​ក្នុង​ជីវិត ។ កតញ្ញុតាធម៌​ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ…

មនុស្ស​ដែល​អាក្រក់ ខុស​សីល ខុស​ធម៌ ខុស​វិន័យ​ទៅ​បាន​តាំង​តែ​ពី​ខុស​តូច​រហូត​ដល់​ខុស​ធំ គឺ​កើតមក​អំពី​ការ​មិនដឹង​គុណ​ហ្នឹងឯង តែបើ​កូន​ជា​មនុស្ស​ចេះ​ដឹងគុណ កូន​មាន​តែ​សេចក្តីចម្រើន​ក្នុង​ជីវិត ។

កតញ្ញុតាធម៌​ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​កូន​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ព្រោះ​កតញ្ញូ​មាន​កម្លាំង​ដ៏​ក្រៃ​លែង ដូច្នេះ​ត្រូវ​កូន​ខំប្រឹង​សន្សំ​ឱ្យ​បាន​ល្អ កុំ​យល់​ថា មិនសូវ​សំខាន់​នោះ​ ។

កតញ្ញុតាធម៌​ដែល​មាននៅ​ក្នុង​ខ្លួន​កូន​ជា​គ្រឿង​សម្គាល់ថា កូន​មាសឪពុក​ជា​មនុស្ស​ល្អ សេចក្តីសុខ​ប្រាក​ជា​នឹង​មាន​ដល់​កូន​ជាក់​ជា​មិន​ខាន ។ (​កូន​មាសឪពុក​)