ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ដើមឈើ​ក៏​ខ្ទេច​២​ដើម ហើយ​ក្រឡាប់​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត FORT RANGGER មួយ​គ្រឿង ដោយសារ​តែ​បើកបរ​ស្រវឹង និង​ល្បឿន​លឿន ហើយ​បាន​បួង​ចង្កូត​គេច​ខ្លាច​បុក​ទ្រូងផ្លូវ​ទើប​បណ្ដាល អោយ​រថយន្ត​ជ្រុល​ទៅ​បុក…

រាជធានី​ភ្នំពេញ ៖ រថយន្ត FORT RANGGER មួយ​គ្រឿង ដោយសារ​តែ​បើកបរ​ស្រវឹង និង​ល្បឿន​លឿន ហើយ​បាន​បួង​ចង្កូត​គេច​ខ្លាច​បុក​ទ្រូងផ្លូវ​ទើប​បណ្ដាល អោយ​រថយន្ត​ជ្រុល​ទៅ​បុក និង​ដើមឈើ​បាក់​អស់​២​ដើម​ព្រមទាំង​ធ្វើ​អោយ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​៦០​ម៉ែត្រ​កែង និង​៥០​ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ គឺ​បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក FORD RANGGER ពណ៌​ស អត់​មាន​ស្លាក​លេខ​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​បោះពួយ​យ៉ាង​លឿន តាម​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ក៏​ស្រាប់តែ​មាន​រនាំង​ថ្ម ដាក់​កាត់​ទទឹង​ផ្លូវ​កុំអោយ​រថយន្ត​បើក​កាត់​ទើប​អ្នកបើកបរ​បាន​បួង​ចង្កូត​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​៦០​ម៉ែត្រ តែ​ដោយសារ​តែ​រថយន្ត​លឿន​ពេក​ក៏​ហួស​ជ្រុល​ទៅ​បុក និង​ដើមឈើ​ដែល​ជា​របស់​សាលា​រាជធានី​ភ្នំពេញ​ទើប និង​ដាំ​បណ្តាល​អោយ​បាក់​អស់​ចំនួន​២​ដើម ព្រមទាំង​ធ្វើ​អោយ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ឃើញ​ហេតុការណ៍​ក៏​បាន​នាំ​គ្នា​ជួយ​ទាញ​អ្នកបើកបរ​ដែល​រង​របួស​តិចតួច​ចេញ​មក​ក្រៅ និង​បាន​លើក​រថយន្ត​អោយ​ផ្ងារ​ដូច​ដើម​វិញ​។

ក្រោយ​ពេល​កើតហេតុ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ តែ​មិន​បាន​ឃាត់​រថយន្ត និង​អ្នកបើកបរ​នោះ​ទេ គឺ​ទុក​អោយ​អ្នកបើកបរ​បើករថយន្ត​ចេញ​ទៅ​បាត់​ដោយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ