ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ដឹង​…!!! នាង​យំ​លែង​ចេញ ក្រោយ​បង្កាត់​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​គំរាម​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន បន្ទាប់​ពី​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​១​ខែ ហើយ​ណាត់ជួប​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់​តែ​២​នាក់ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុងផ្ទះ​សំណាក់​បៃតង…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​គំរាម​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន បន្ទាប់​ពី​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​១​ខែ ហើយ​ណាត់ជួប​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់​តែ​២​នាក់ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុងផ្ទះ​សំណាក់​បៃតង បន្ទប់​លេខ​០២ តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មានឈ្មោះ ហួ​ន សុភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​អ្នកលក់​អីវ៉ាន់​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទ្រព្យសម្បត្តិ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​រួម​មាន ទូរស័ព្ទ I phone ០១​គ្រឿង ខ្សែ​.​ក​០១​ខ្សែ ខ្សែដៃ​០១​ខ្សែ ជញ្ជៀន​ពេជ្រ​០១​វង់ លុយ​ដុល្លារ​ចំនួន​២៤០$ ដែល​ទាំងអស់​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣០០០​ដុល្លារ​ឯណោះ​។

តាម​សម្តី​នារី​រង​គ្រោះ​រៀបរាប់​ឱ្យ​ដឹង​ថា នាង​និង​ជនសង្ស័យ​គឺជា​អ្នក​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​១​ខែ​មក​ហើយ ប៉ុន្តែ​មិនសូវ​ឆាត​ឆ្លង​ឆ្លើយ​គ្នា​នោះ​ទេ ព្រោះ​នាង​មិនសូវ​មាន​ពេលទំនេរ យូរ​ៗ​ឆាត​និយាយ​លេង​ជាមួយ​គ្នា​ម្តង​។ នាង​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ច្បាស់​ដែរ ដោយ​ជនសង្ស័យ​គ្រាន់តែ​ប្រាប់​នាង​ថា «​រូបគេ​ស្នាក់​នៅ​ម្តុំ​អូ​បែក​ក្អម និង​ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​»​។ កន្លង​មក​ជនសង្ស័យ​តែង​ព្យាយាម​ទាក់ទង​មក​នាង​ដោយ​បបួល​ទៅ​ដើរ​លេង និង​ញ៉ាំ​អី​នៅ​ខាងក្រៅ ដើម្បី​ជួប​និង​ឃើញ​មុខ​គ្នា ប៉ុន្តែ​នាង​បដិសេធន៍​រហូត ព្រោះ​នាង​រវល់​នឹង​ការងារ​ពេក​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ឆាត​មក​សុំ​ជួប​មុខ​នាង​ម្តងទៀត​នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​កើតហេតុ​នោះ​ដោយ​ប្រាប់​ថា «​អូន​មក​ជួប​បង​មួយ​ភ្លែត​មក បង​ឱ្យ​លុយ​អូន​ឯង​៦០​ដុល្លារ បង​មិន​ធ្វើ​អី​អូន​ឯង​ទេ បង​គ្រាន់តែ​ចង់​ជួប​មុខ​អូន​ឯង​មួយ​ភ្លែត​ទេ​»​។ នាង​ក៏​ប្រកែក​ថា «​បើ​ចង់​ជួប​មុខ​គ្នា​ទៅ​ញ៉ាំ​អី​នៅ​ខាងក្រៅ​វិញ​ទៅ​» ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ដោយ​ប្រាប់​ថា «​បង​ចេញ​ក្រៅ​បាន​តែ​មួយ​ភ្លែត​ទេ ហើយ​បង​មិន​ចង់ទៅ​ញ៉ាំ​អី​នៅ​ខាងក្រៅ​ទេ ព្រោះ​បង​នៅ​រៀន​ខ្លាច​ឪពុក​ម្តាយ​បង​ឃើញ​»​។

បន្ទាប់​មក​នាង​ក៏​យល់ព្រម​នឹង​ការ​ណាត់​ជនសង្ស័យ​ខាងលើ លុះ​រហូត​ដល់​ម៉ោង​កើតហេតុ​នាង​ក៏​មក​ដល់ ដែល​ជនសង្ស័យ​កំពុង​តែ​ចាំ​នៅ​ក្នុង​បន្ទប់​។ ខណៈ​នាង​ក៏​បើកទ្វារ​បន្ទប់​ដើរ​ចូល​ទៅ​ក្នុង ស្រាប់តែ​ជនសង្ស័យ​ចាក់​គន្លឹះទ្វារ​បន្ទប់ រួច​ចាប់​ច្របាច់​.​ក​នាង​ផ្តួល​ផ្ទប់​ទៅ​លើ​ពូក និង​យក​កូនកាំបិត​ស្នៀត​ភ្ជង់​ទៅ​លើ​រូប​នាង ហើយ​គំរាម​ថា «​បើ​ង៉ែ​ង​ហ៊ាន​ស្រែក​អញ​នឹង​សំលាប់​ចោល​»​។ ភ្លាម​នោះ​នាង​មិន​ហ៊ាន​ស្រែក​នោះ​ទេ ព្រោះ​ភ័យ​ខ្លាច​ជនសង្ស័យ​ចាក់​សម្លាប់ បន្ទាប់​មក​សង្ស័យ​បាន​ដោះ​យក​គ្រឿងអលង្ការ​នៅ​លើ​ខ្លួន​នាង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត រួច​យក​កន្សែងពោះគោ​មក​ចង់​មាត់​នាង និង​អូស​នាង​ចូល​បន្ទប់ទឹក ហើយ​គំរាម​ថា នឹង​ចាក់​សម្លាប់​ម្តងទៀត ប្រសិនបើ​ហ៊ាន​ស្រែក រួច​ហើយ​ជនសង្ស័យ​ក៏​បើកទ្វារ​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះ​មក​អន្តរាគមន៍ និង​បានឱ្យ​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ឯ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​ងាយស្រួល​កំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

នារីវ័យក្មេងម្នាក់ត្រូវបានបុរសស្គាល់គ្នា​តាមហ្វេសប៊ុកប្លន់ទ្រព្យសម្បត្តិសរុបជាង៣០០០ដុល្លារ

បាន​បង្ហោះ​ដោយ FireBuzz នៅ អង្គារ 1 មករា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ