ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​! បើក​សុខ​ៗ​ស្រាប់តែ​ហួស​ផ្លូវ​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​បាន​បើក​ហួស​ផ្លូវ ហើយ​បានរ​យ៉ែ​ថយក្រោយ​វិញ​ក៏​ជ្រុល​ទៅ​បុក និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ បណ្តាល​អោយ​បែក​កញ្ចក់​ខាង​មុខ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ និង​ភ្ញៀវ​ដែល​ជិះ​នៅ​ក្នុង​នោះ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​បាន​បើក​ហួស​ផ្លូវ ហើយ​បានរ​យ៉ែ​ថយក្រោយ​វិញ​ក៏​ជ្រុល​ទៅ​បុក និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ បណ្តាល​អោយ​បែក​កញ្ចក់​ខាង​មុខ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ និង​ភ្ញៀវ​ដែល​ជិះ​នៅ​ក្នុង​នោះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត​កែង និង​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 6472 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ដឹក​ដី​ពេញ​មួយ​រថយន្ត ខណៈ​មក​ដល់​ចំនុច​កើតហេតុ​អ្នកបើកបរ​បំរុង​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២៧១ តែ​ដោយសារ​រថយន្ត​លឿន​ពេក​ក៏​ហួស​ផ្លូវ​បន្តិច​ទើប​អ្នកបើកបរ​បាន​បើករថយន្តរ​យ៉ែ​ថយក្រោយ តែ​ស្រប​ពេល​នោះ​ដែរ ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មើល​ក្រោយ​មិន​ច្បាស់​ទើប​ធ្វើ​អោយ​រថយន្ត​ជ្រុល​ទៅ​បុក និង​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស មួយ​គ្រឿង​ដែល​កំពុង​ដឹក​ភ្ញៀវ​២​នាក់​មក​ពីក្រោយ បណ្តាល​អោយ​រង​ការ​ខូចខាត​បែក​កញ្ចក់​ខាង​មុខ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​នៅ​ក្នុង​ម៉ូតូ​កង់​បី ។ ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ​អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​តំណាង​ភាគី​ខាង​រថយន្ត​បាន​មក​សម្របសម្រួល​គ្នា​ជាមួយ​និង​ខាង​ម៉ូតូ​កង់​បី ដោយ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាមទារ​សំណង​៣០០​ដុល្លារ តែ​ការ​ចរចា​គ្នា​អស់​រយៈពេល​ជិត​២​ម៉ោង​ទើប​ខាង​រថយន្ត​សុំ​សងខាង​ម៉ូតូ​កង់​បី​ចំនួន​១៦០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ