ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចការ​សាសនា​ផ្សារ​ភ្ជាប់​ទៅ​នឹង​សង្គម

5 ឆ្នាំ មុន

តាំង​តែ​ពី​ដើម​រៀង​មក​ចាស់ទុំ​បរម​បូរាណ​ខ្មែរ​យើង​បាន​បង្កើត​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ ពិសេស​បង្កើត​ពិធីបុណ្យ​ទាន​ជា​ច្រើន ដើម្បី​អប់រំ​និស្ស័យ​សង្គម​ឲ្យ​ជាប់​នឹង​ព្រះពុទ្ធ​សាសនា ដូច​ជា​បុណ្យកឋិន បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យ​ស្រង់​ព្រះ…

តាំង​តែ​ពី​ដើម​រៀង​មក​ចាស់ទុំ​បរម​បូរាណ​ខ្មែរ​យើង​បាន​បង្កើត​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ ពិសេស​បង្កើត​ពិធីបុណ្យ​ទាន​ជា​ច្រើន ដើម្បី​អប់រំ​និស្ស័យ​សង្គម​ឲ្យ​ជាប់​នឹង​ព្រះពុទ្ធ​សាសនា ដូច​ជា​បុណ្យកឋិន បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យ​ស្រង់​ព្រះ បុណ្យ​ស្រោចស្រព​ដូនតា​ចាស់ទុំ បុណ្យ​បំបួស​នាគ​ជាដើម សុទ្ធតែ​ជា​កិច្ច​ល្អ​សម្រាប់​ការងារ​សង្គម​ដ៏​ល្អ​ប្រពៃ ។

ការ​ប្រមូលគ្នា​ទៅ​កាន់​វត្ត​អារាម​នេះ​មាន​ប្រយោជន៍​ណាស់ ព្រោះ​ជា​ឱកាសល្អ​នាំ​ឲ្យ​ប្រជា​បរិស័ទ​បាន​ស្គាល់គ្នា រាប់រក​គ្នា ប្រាស្រ័យ​នូវ​គ្នា​នឹង​គ្នា ចេះ​យោគយល់​គ្នា មានគំនិត​រួបរួម​គ្នា ដើម្បី​បំពេញ​កុសល ឬ​សម្រេច​កិច្ចការ​សន្តិសុខ​សង្គម ។

ឧបាសក​ឧបាសិកា​ដែល​មាន​សទ្ធា​សមាទានសីល​ក៏​ជា​កិច្ចការ​សង្គម​មួយ​ដ៏​ប្រសើរ ព្រោះ​បាន​ដុសខាត់​សង្គម​ឲ្យ​ស្អាត​បរិសុទ្ធ ឲ្យ​មាន​ចរិយា​ប្រសើរ មាន​សីលធម៌​សង្គម​ខ្ពស់ ចំណែកឯ​ការ​បំពេញ​ទាន​ដល់​សង្ឃ ក៏​ជា​ការងារ​សង្គម​មួយ​ដ៏​ប្រសើរ​ផង​ដែរ នាំ​ឱ្យ​យើង​ចេះ​ដុសខាត់​សម្អាតចិត្ត ជម្រះ​សេចក្ដី​កំណាញ់ កុំឱ្យ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​បណ្តុះ​ចិត្ត​គិត​ផ្ដល់​ប្រយោជន៍​និង​សេចក្ដីសុខ​ដល់​អ្នក​ដទៃ​ផង​ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រមូលគ្នា​ទៅ​កាន់​វត្ត​អារាម​ក៏​ជា​ឱកាស​មួយ​ដ៏​ប្រសើរ ព្រោះ​អាច​យក​ពេល​ជួប​គ្នា​នេះ​សម្រាប់​ជជែក ពិភាក្សា​គ្នា​អំពី​កិច្ចការ​សង្គម​នាំ​ឲ្យ​កើត​សេចក្ដីសុខ​ក្សេមក្សាន្ត​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តរៀង​ទៅ ។