ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ​ពិតជា​មិនធម្មតា …​សុទ្ធតែ​ឈាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ​កើត​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​០២​ករណី ដោយ​ទី​១- ករណី​ប៉ុនប៉ង​មនុស្សឃាត (​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​)…

ខេត្ត​រតនគីរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ​កើត​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​០២​ករណី ដោយ​ទី​១- ករណី​ប៉ុនប៉ង​មនុស្សឃាត (​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​) នៅ​វេលា​ម៉ោង​២១​និង​០៩​នាទី នៅ​ចំណុច​ខាងត្បូង​បឹង​កន្សែង ស្ថិត​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ជរង​គ្រោះ​ឈ្មោះ នឿ​ន វី​វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​គ្រាប់​ត្រូវ​ភ្លៅ​ខាងស្តាំ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​នៅ​ក្បែរ​សួន​ខាងត្បូង​បឹង​កន្សែង ។

ក្រោយ​កើតហេតុ​យើង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ។

ដោយ​ករណី​ទី​២- ហិង្សា​ដោយ​ចេតនា (​កាប់​នឹង​កាំបិត​) នៅ​វេលា​ម៉ោង ២០​និង​៤៥​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​យឺន ឃុំ​កក់ ស្រុក​បរ​កែវ ។

ជន​រង​គ្រោះ​មាន​ពីរ​នាក់ ទី​១-​ឈ្មោះ សៀង ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២-​ឈ្មោះ សៀង ម៉េ​ង​ស្រ៊​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​បាន​ជនល្មើស​ឈ្មោះ នៅ ដា​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ជាមួយ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​ពេល​ផឹកស៊ី ហើយ​ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ពីរ បណ្ដាល​អោយ​រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ បច្ចុប្បន្ន​កម្លាំង​អធិការ​ស្រុក​បរ​កែវ​បាន​ឃាត់​ជនសង្ស័យ ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ