ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Chris Brown ប្រឈម​នឹង​ជាប់​ពន្ធនាគារ

5 ឆ្នាំ មុន

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា តារាចម្រៀង Chris Brown ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ ដោយសារ​តែ​មិន​បាន​បំពេញបែបបទ​ត្រឹមត្រូវ​តាម​ច្បាប់ មុន​ពេល​យក​កូន​ស្វា…

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា តារាចម្រៀង Chris Brown ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ ដោយសារ​តែ​មិន​បាន​បំពេញបែបបទ​ត្រឹមត្រូវ​តាម​ច្បាប់ មុន​ពេល​យក​កូន​ស្វា Fiji មក​ចិញ្ចឹម។

តារាចម្រៀង​អាយុ​២៩​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​កូនស្រី​របស់​ខ្លួន​ឈ្មោះ Royalty អាយុ​៣​ឆ្នាំ កាលពី​ខែតុលា​ឆ្នាំ​២០១៧ ដោយ​ជូន​នាង​កូន​ស្វា​មួយ​ក្បាល​ដល់​នាង​។

តាម​វេ​ប​សាយ TMZ មេធាវី​របស់​ក្រុង Los Angeles បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​តារាចម្រៀង Chris ពី​បទ​ចិញ្ចឹមសត្វ​ជិត​ផុត​ពូជ ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​។ ប្រសិនបើ​ការ​ចោទប្រកាន់​បាន​សម្រេច​មែន Chris នឹង​អាច​ជាប់​ពន្ធនាគារ​យ៉ាង​យូរ​៦​ខែ​។

ខាង​អ្នកស៊ើប​អង្កេត​បាន​ទៅ​ដល់​ផ្ទះ​របស់ Chris ដើម្បី​រក​មើល​កូន​ស្វា​នោះ​។ តែ​ក្រោយមក នៅ​ខែមករា Chris ក៏​បាន​ប្រគល់​កូន​ស្វា​នោះ​ដល់​អាជ្ញាធរ​វិញ តាម​សំណូមពរ​។ តែ​ការ​ឡើង​តុលាការ​លើក​ដំបូង​របស់ Chris នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ