ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ណាស់ គ្រាន់តែ​ពង្រាបដី​សង់ផ្ទះ​គេ​ចាប់​… បើ​គេ​ឈូស​ដី​ភ្នំ​អត់​ចាប់​ទេ​! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ស៊ីឈ្នួល​ជីក​កកាយ​ដី​ឱ្យ​គេ​ម្នាក់ និង​រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង ព្រមទាំង​គ្រឿង​ចក្រ​ត្រូវ​បាន​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ក្នុង​នោះ​មាន​មន្ត្រី​យោធា…

ខេត្ត​ប៉ៃលិន ៖ បុរស​ស៊ីឈ្នួល​ជីក​កកាយ​ដី​ឱ្យ​គេ​ម្នាក់ និង​រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង ព្រមទាំង​គ្រឿង​ចក្រ​ត្រូវ​បាន​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ក្នុង​នោះ​មាន​មន្ត្រី​យោធា មន្ត្រី​បរិស្ថាន​ខេត្ត និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​នាក់ ចុះ​ទៅ​ឃាត់​កាលពី​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ជួល​គ្រឿងចក្រ​ខាងលើ ឱ្យទៅ​ជីក​កកាយ​ដី​ជើង​ភ្នំ ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ជា​យូរ​មក​ហើយ ដើម្បី​រៀបចំ​សាងសង់​ផ្ទះ​ស្នាក់​នៅ និង​ផ្ទះ​ជួល​ជាដើម ស្រាប់​តែ​ខណៈ​កំពុងធ្វើការ​ឈូស​សុខ​ៗ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហឹ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​ចាប់​ឃាត់​គ្រឿងចក្រ​មិន​ឱ្យ​បន្ត​សកម្ម​ភាព រួច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​ពិតជា​មានការ​ងឿងឆ្ងល់ និង​អន់ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​គ្រឿង​ដែល​ខ្លួន​បាន​ហៅ​ឱ្យទៅ​គ្រាន់តែ​ពង្រាបដី​ក្បែរ​ជើងភ្នំ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន ត្រូវ​បាន​គេ​ហាមឃាត់ និង​ចាប់​គ្រឿង​ចក្រ​ទៅ​កន្លែង​បរិស្ថាន។

រីឯ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កំពុង​តែ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី និង​កាប់​ព្រៃឈើ​នៅ​លើ​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង បែរជា​អត់​មាន​អ្នក​ណា​ហាមឃាត់​នោះ​ឡើយ ពោល​គឺ​មិនដឹង​ជា​និយាយ​យ៉ាងម៉េច​សម​នោះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ