ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​នាំ​កូន​តែ​ម្នាក់​ទៅ​ដើរ​លេង បែរជា​ដឹក​សព​ត្រឡប់​មក​វិញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​មានកូន​តែ​ម្នាក់​នាំ​គ្នា​ទៅ​លេង​ស្រុក​ថៃ បែរ​ជួប​រឿង​អកុសល កូន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ខេត្ត​ឈុ​ន​បុរី ត្រូវ​បាន​ភាគី​ថៃ​ដឹក​បញ្ជូន​សព​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៩​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ម៉ា​ន់ ចាន់​រតនា…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​មានកូន​តែ​ម្នាក់​នាំ​គ្នា​ទៅ​លេង​ស្រុក​ថៃ បែរ​ជួប​រឿង​អកុសល កូន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ខេត្ត​ឈុ​ន​បុរី ត្រូវ​បាន​ភាគី​ថៃ​ដឹក​បញ្ជូន​សព​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៩​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ម៉ា​ន់ ចាន់​រតនា ភេទ​ប្រុស អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា​ យោង​តាម​ការ​សាកសួរ​ពី​សាច់ញាតិ​របស់​ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៩ ឪពុក​ម្តាយ​បាន​នាំ​កូន​ទៅ​ដើរ​លេង​ជា​លក្ខណៈ​ទេសចរ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​អាច​ដើរ​រអិល​ដួល​បោក​ក្បាល​នឹង​មាត់ច្រាំង​ទន្លេ បណ្តាល​ឱ្យ​ធ្លាក់​ចុះ​ទឹក ស្រប​ពេល​ទឹក​រលក​បោកបក់​មក​ខ្លាំង​ក៏​លិច​ក្មេង​ប្រុស​រង​គ្រោះ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ​រវល់​ហូប​បាយ​អង្គុយ​ទល់មុខ​គ្នា​លុះ​ក្រឡេក​រក​មើល​កូន​ដែល​ឲ្យ​លេង​ទឹក​នៅ​ចំណុច​កើតហេតុ​ស្រាប់តែ​បាត់ ក៏​ផ្អើល​ដល់​ម្ចាស់​ទីតាំង​នាំ​គ្នា​ចុះ​រាវរក ទើប​រក​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ឡើយ គឺ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

សព​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ឪពុក​ម្តាយ និង​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ