ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទាំង​តន់​ហន់! ខិតខំ​រុក​រក​មនុស្ស​ជា​ច្រើន​​​សិប​នាក់​ក្រោម​គំនរ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើតាម​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​​បាន​រៀបរាប់​​ឱ្យ​ដឹង​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​​នា​ថ្ងៃ​ទី​១ ខែ​​មក​រា ឆ្នាំ​២០១៩ បាន​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​រុករក​អ្នក​បាត់​ខ្លួន​ជា​ច្រើន​សិប​នាក់​ក្នុង​ការ​​បាក់​ដី​មួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់ នៅ​លើ​កោះ​ជ្វា​ឥណ្ឌូ​ណេ​ស៊ី​។ អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើតាម​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​​បាន​រៀបរាប់​​ឱ្យ​ដឹង​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​​នា​ថ្ងៃ​ទី​១ ខែ​​មក​រា ឆ្នាំ​២០១៩ បាន​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​រុករក​អ្នក​បាត់​ខ្លួន​ជា​ច្រើន​សិប​នាក់​ក្នុង​ការ​​បាក់​ដី​មួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់ នៅ​លើ​កោះ​ជ្វា​ឥណ្ឌូ​ណេ​ស៊ី​។

អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ លោក​ SUTOPO PURWO NUGROHO បាន​ថ្លែង​ថា មនុស្ស​យ៉ាងតិច​៣៤​នាក់​បាត់​ខ្លួន ចាប់តាំងពី​កើត​មាន​គ្រោះ​មហន្តរាយ​នោះ មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ​ហើយ​កើត​មាន​មុន​ពេល​ថ្ងៃ​លិច​នា​ថ្ងៃ​ទី​៣១ ​ធ្នូ ក្នុង​ខេត្ត​ជ្វា​ខាងលិច​។

ភ្លៀង​ធ្លាក់​ខ្លាំង ការ​ដាច់​អគ្គិសនី​ និង​ផ្លូវថ្នល់​លំបាក រារាំង​ដល់​ការ​បញ្ជូន​គ្រឿងចក្រ​ទៅ​កាន់​កន្លែង​បាក់​ដី ក្នុង​​តំបន់​មួយ​នៃ​ទីក្រុង​ស៊ូ​កា​កា​ប៊ូ​មី​។ ការងារ​ជួយ​សង្គ្រោះ​ក៏​ជួប​ការ​លំបាក​ដែរ មក​ពី​មនុស្ស​ម្នា​លើកគ្នា​ទៅ​​កាន់​ទីនោះ​ច្រើន​។ ផ្អាក​នា​ពេល​យប់​ការ​រុករក​បន្ត​នា​ព្រឹក​ថ្ងៃ​ទី​១ ​មក​រា​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៤​នាក់​ក៏​រង​របួស​ដែរ​៕ វីដេអូ​ដក​ស្រង់​​ចេញ​ពី ៖ ETVBharat English

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ