ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេសចរណ៍​ជិះរទេះ​សេះ​ក្រឡឹង​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ផ្លូវ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​កំពង់ត្រាច​ជា​ភ្នំ​មួយ​ជាប់ និង​ដងព្រែក និង​មាន​ជួរ​ភ្នំ​ឯទៀត​ៗ​គួ​អោយ​ចង់​គយ​គន ។ ទោះជា​បែប​ណា​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាស្រុក​កំពង់ត្រាច​ទេ ។ អ្នក​ទេសចរណ៍​ភាគច្រើន​គេ​ចង់​ជិះ​រថយន្ត ឬ​យានយន្ត​ផ្សេង​ៗ​បន្ត​ក្រឡឹង​ជុំវិញ​ភ្នំ​មួយ​នេះ​ដែល​មាន​ចម្ងាយ​ជិត​៣​គីឡូម៉ែត្រ…

ខេត្តកំពត ៖ រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​កំពង់ត្រាច​ជា​ភ្នំ​មួយ​ជាប់ និង​ដងព្រែក និង​មាន​ជួរ​ភ្នំ​ឯទៀត​ៗ​គួ​អោយ​ចង់​គយ​គន ។ ទោះជា​បែប​ណា​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាស្រុក​កំពង់ត្រាច​ទេ ។

អ្នក​ទេសចរណ៍​ភាគច្រើន​គេ​ចង់​ជិះ​រថយន្ត ឬ​យានយន្ត​ផ្សេង​ៗ​បន្ត​ក្រឡឹង​ជុំវិញ​ភ្នំ​មួយ​នេះ​ដែល​មាន​ចម្ងាយ​ជិត​៣​គីឡូម៉ែត្រ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​បាន អ្នក​មក​កម្សាន្ត​ភ្នំ​នេះ​ត្រូវ​បាន​ជិះរទេះ​សេះ​ជំនួស​យានយន្ត​ទៅ​វិញ ។

បងប្រុស​យ៉ា​ន់ ច​ន្នី អាយុ​៣៤​ឆាំ នៅ​ស្រុក​កំពង់​រោ​ទ័​រ ខេត្តស្វាយរៀង​បាន​និយាយ​ប្រាប់​អោយ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា នេះ​ថា ខ្លួន​គាត់​បាន​នាំ​ក្រុម​គ្រួសា​មក​លេង​ខេត្ត​កែប និង​ខេត្តកំពត ហើយ​ក៏​ចូល​មករ​មណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច ប៉ុន្តែ​អ្វី​ដែល​អ្នក​ស្វាយ​រៀង​ចង់​មក​លេង​នោះ គឺ​ចង់​មើល​រូងភ្នំ និង​ជិះ​កម្សាន្ត​ក្រឡឹង​ជុំវិញ​ភ្នំ តែ​ផ្លូវ​ពិបាក​ពេក​ក៏​នាំ​គ្នា​ជិះរទេស​សេះ​វិញ​ម្ដង ។

អ្នក​ខេត្តស្វាយរៀង​រូប​នេះ​និយាយ​ថា បើ​ជិះរទេះ​សេះ ហើយ​នៅ​តែ​មាន​រណ្ដៅ នៅ​តាម​ផ្លូវ​ស្ទើរតែ​ធ្វើ​ដំណើរ​មិន​បាន ។ ចំណែក​បងប្រុស កែប ធី​ម អាយុ​៤២​ឆ្នាំ ជា​អ្នក​ប​រទេះសេះ​ដឹក​ភ្ញៀវ​និយាយ​ថា ពេល​ដែល​ភ្ញៀវ​ជិះ​រថយន្ត​មក ត្រូវ​បាន​គេ​ឈប់​នៅ​ក្នុង​វត្ត ហើយ​ពួក​គេ​អាច​ជិះរទេះ​សេះ​ចេញពី​វត្ត​បត់បែន​តាម​ផ្លូវ​ក្រឡឹង​ភ្នំ ។ បងប្រុស​កែប​ធី​ម និយាយ​ថា បើ​អ្នក​គេ​ចូល​មក​លេង​ភ្នំ​នេះ​គេ​និយាយ​ពី​រឿង​ផ្លូវ​ជា​មុន​សិន ។

ដោយឡែក​ផ្លូវ​ចូល​ទៅ​កាន់​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច​មួយ​នេះ​ឯកឧត្តម​ជាវ តា​យ បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​រួច​ហើយ កាលពី​ខែ​៨ ឆ្នាំ​២០១៨ ផ្លូវ​ទៅ​កាន់​រមណី​ដ្ឋា​ន​នេះ ត្រូវ​បាន​ក្រាល​បេតុង​តែ​ត្រូវ​បាន​អ្នកម៉ៅការ​ផ្អាក​ដំណើរការ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ