ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ សម រ​ង្ស៊ី ចង់​ធ្វើ​វីរបុរស​សូម​អញ្ជើញ​មក​ស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទូច​ឲ្យ​លោក សម រ​ង្ស៊ី អញ្ជើញ​មក​ស្រុក​ខ្មែរ បើ​ចង់​ធ្វើ​ជា​វីរៈបុរស​ចំពោះ​អ្នកគាំទ្រ​ខ្លួន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទូច​ឲ្យ​លោក សម រ​ង្ស៊ី អញ្ជើញ​មក​ស្រុក​ខ្មែរ បើ​ចង់​ធ្វើ​ជា​វីរៈបុរស​ចំពោះ​អ្នកគាំទ្រ​ខ្លួន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ប្រាប់​អ្នកគាំទ្រ​ខ្លួន តាម​បណ្តាញ​សង្គម​ថា លោក​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ឆាប់​ៗ​នេះ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៩ ថា ទណ្ឌិត​សម រង្សី ជា​មេ​ភូត​កុហក និង​បោកប្រាស់​គ្មាន​គូ​ប្រៀប​នោះ​ទេ ។ លោក​បន្ត​ថា លោក សម រ​ង្ស៊ី ប្រហែលជា​មាន​សញ្ញាប័ត្រ​ខ្ពស់​ខាង​ភូត​កុហក និង​បោកប្រាស់​ពី​បរទេស​ហើយ​មើលទៅ បានជា​នៅ​ពេល​មក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ តាំងពី​ពេល​ណា​មក​ជាង​ម្ភៃ​ឆ្នាំ​ហើយ ទណ្ឌិត​រូប​នេះ​ចេះ​ស្ទាត់ជំនាញ​តែ​ម្តង ខាង​ភូត​កុហក និង​បោកប្រាស់ ដែល​មក​ដល់​ពេល​នេះ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​របស់​ទណ្ឌិត​រូប​នេះ​ដាក់​រហស្សនាម​ឲ្យ​ថា ជា​មេដឹកនាំ​ភូត​កុហក និង​បោកប្រាស់​គ្មាន​គូ​ប្រៀប​ក្នុង​ប្រវត្តិសាស្ត្រ ។

តើ​ការ​និយាយ​នេះ​ពិត ឬ​មិន​ពិត ? ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា បើ​ចង់​បញ្ជាក់​ថា លោក គង់ គាំ និយាយ​មិន​ពិត​ស្នើ​ទណ្ឌិត សម រ​ង្ស៊ី មាន​សេចក្តី​ក្លាហាន​ចូល​មក​ក្នុងស្រុក​មក ពីព្រោះ​មាន​ប្រជា​ជនក​ម្ព​ជា ។ លោក​បញ្ជាក់​ថា នៅ​រង់ចាំ​ទទួល​ស្វាគមន៍​ច្រើន​ណាស់ សូម​អញ្ជើញ​ចូល​មក​កុំ​បង្អង់​យូរ ។

សូម​អញ្ជើញ​ចូល​មក​ឲ្យ​គេ​ឃើញជាក់ស្តែង​នឹង​ភ្នែក​តែ​ម្តង​ទៅ​នោះ​នឹង​ក្លាយជា​វីរ​បុស​ខ្មែរ​មិន​ខាន​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ដដែល​ក៏​បាន​លើក​ឡើង ផ្ទុយ​ទៅ​វិញ បើ​ទណ្ឌិត សម រ​ង្ស៊ី នៅ​តែ​មិន​ហ៊ាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ បាន​ន័យ​ថា ទណ្ឌិត​ជា​មនុស្ស​មហា​កំសាក និង​គ្មាន​ការ​ទទួលខុសត្រូវ ។ តែ​ប្រាកដជា​នឹង​បាន​ទទួល​រហស្សនាម​ថា ជា​វីរបុរស​ឆ្នើម​គ្មាន​គូ​ប្រៀប​ជា​មិន​ខាន ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​លោក សម រ​ង្ស៊ី បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា លោក​នឹង​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​ឆាប់​ៗ​នេះ ។ លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​« នៅ​ថ្ងៃ​មុនគេ​បង្អស់​ក្នុង​ឆ្នាំ​ថ្មី​២០១៩ នេះ​ខ្ញុំ​បង្ហោះ​រូបថត​ទាំងនេះ​ដែល​រំលឹក​ពី​ការ​សប្បាយ​ជួបជុំ​ជាមួយ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​កន្លង​មក ។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​បាន​ជួបជុំ​គ្នា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ សូម​ជូនពរ​ឲ្យ​បងប្អូន​កូនក្មួយ ជួប​ប្រទះ​តែ​សេចក្តីសុខ និង​សេចក្តីចម្រើន​គ្រប់​ប្រការ​ចាប់ពី​ពេល​នេះ​តទៅ​» ។

គួរ​ឮ​កថា បន្ទាប់​ពី​លោក សម រ​ង្ស៊ី ប្រកាស​ចូល​ស្រុក​ដោយ​មានការ​ភ្នាល់​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មក​អ្នកគាំទ្រ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​លោក សម រ​ង្ស៊ី យ៉ាង​ខ្លាំង​ដោយ​មិន​សម​ហេតុផល​នោះ​ទេ ដែល​យក​លោក​កឹ​ម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា ។

ចំណែក​ក្រុម​អ្នកគាំទ្រ​លោក​ឯណោះ​វិញ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​នោះ​ផង​ដែរ ។ ដោយ​មន្ត្រី​ស្តាប់​តាម​បង្គាប់​លោក ខ្លះ​ប្រកាស​ភ្នាល់​គ្នា​រហូត​ឈប់​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ថែម​ទៀត ។ អ្នក​ទាំងនោះ​ក៏​បាន​ប្រកាស​ដុត​ឯកសារ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើការ​ជាមួយ​គណបក្ស​បក្ស​ប្រឆាំង​នេះ​ចោល​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ