ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​គ្មាន​ទីពឹង​! បុរស​ម្នាក់​ស្បែក​ដណ្តប់​ឆ្អឹង​ដេក​ឈឺ​ក្រោម​កុដិ​លោក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​អាណា​ថា​ម្នាក់​ក្នុង​សភាព​ស្បែក​ដណ្តប់​ឆ្អឹង​ដែល​ដេក​ឈឺ​ក្រោម​កុដិ​លោក ក្នុង​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​ក្រុមការងារ​យក​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺ ។ បុរស​អនាថា​ខាងលើ​ឈ្មោះ​គន់…

ខេត្តបន្ទាយមានជ័យ ៖ បុរស​អាណា​ថា​ម្នាក់​ក្នុង​សភាព​ស្បែក​ដណ្តប់​ឆ្អឹង​ដែល​ដេក​ឈឺ​ក្រោម​កុដិ​លោក ក្នុង​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​ក្រុមការងារ​យក​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺ ។

បុរស​អនាថា​ខាងលើ​ឈ្មោះ​គន់ ម៉​ន អាយុ​៤៨​ឆ្នាំ អតីត​ជា​កម្មករ ស្នាក់​នៅ​ក្នុង​វត្ត​បា​លិ​លេ​យ្យ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ជា​យូរ​ឆ្នាំ​មក​ហើយ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​បុរស​ខាងលើ​ធ្លាក់ខ្លួន​ឈឺ​ដេក​នឹង​កន្ទេល​ក្រោម​កុដិ​លោក និង​មាន​សភាព​ស្លេកស្លាំង​មែនទែន​។ ពេល​សាកសួរ បុរស​ខាងលើ​បាន​និយាយ​ថា ដោយ
សារ​គាត់​គ្មាន​ប្រាក់​ទិញ​ថ្នាំលេប ហើយ​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កាលពី​៣​ថ្ងៃមុន ភ្នាក់ងារ​កោះសន្តិភាព​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​លោក​ភោគ លន ចៅសង្កាត់​ប៉ោយ​ប៉ែ​ត និង​ថែម​ទាំង​បញ្ជូន​រូបភាព​តាម Messenger ឲ្យ​ឃើញ​ដែរ តែ​អាជ្ញាធរ​បាន​ត្រឹម
តែ​ប្រាប់​ថា​នឹង​ទៅ​មើល ។

រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៩ បុរស​អនាថា​ខាងលើ​នៅ​តែ​ដេក​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល និង​គ្មាន​ប្រាក់​ទិញ​អ្វី​ហូប​ដដែល​។

ដោយ​មិន​ព្រងើយកន្តើយ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព លោក​វេជ្ជបណ្ឌិត​ហ៊ុ​ល សុ​ផ​ល្លី​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​រថយន្ត​សង្គ្រោះ​របស់​លោក​ដឹក​បុរស​អនាថា​ខាងលើ​យក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​ព្យាបាល​ជម្ងឺ ជា​ពិសេស​ឲ្យ​បុរស​ខាងលើ​រួច​ផុត​ពី​កា​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ