ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ណាស់​ដែល​ស្រវឹង​

10 ឆ្នាំ មុន

បុរស​ម្នាក់​ស្រវឹង​លែង​ដឹង​ទិសតំបន់ ​ដើរ​ប៉េវ​​ទៅស្តាំ​ទៅឆ្វេង​ម្នាក់​ឯង​កណ្តាល​រាត្រី ​។ ឃើញ​ដូច្នេះ​ភ្នាក់​ងារ​ប៉ូលិស​មួយ​រូប​ចូល​ទៅ​ជិត​និយាយ​ ៖

បុរស​ម្នាក់​ស្រវឹង​លែង​ដឹង​ទិសតំបន់ ​ដើរ​ប៉េវ​​ទៅស្តាំ​ទៅឆ្វេង​ម្នាក់​ឯង​កណ្តាល​រាត្រី ​។ ឃើញ​ដូច្នេះ​ភ្នាក់​ងារ​ប៉ូលិស​មួយ​រូប​ចូល​ទៅ​ជិត​និយាយ​ ៖
-បង​ប្រុស​ស្រវឹង​ម្លុឹង​ហើយ ត្រដរ​ដើរ​ទៅ​ណា​ទៀត? គួរ​រក​កន្លែង​សម​រម្យ​សម្រាក​មួយ​យប់​សិន​ទៅ​ ឬ​ក៏​ទៅ​សម្រាក​នៅ​ស្ថានីយ​ប៉ូលិស​សិន​ក៏​បាន​ដែរ ។
បុរស​ស្រវឹង​​បើ​ក​​ភ្នែក​ធំៗ​សួរ​វិញ ៖
-លោក​ប៉ូលិស​ជឿ​ថា​ខ្ញុំ​ពិតជា​ស្រវឹង​មែន​ឬ?
-បង​ឯង​ស្រវឹង​ប្រាកដ​ណាស់ , ដើ​រ​លែង​ចង់​រួច​ទៅ​ហើយ ។
ស្រាប់​តែ​បុរស​ស្រវឹង​បញ្ចេញ​ដង្ហើម​វែង​ដោយ​ក្តីត្រេក​អរ ​៖
-ខ្ញុំ​ពិតជា​មាន​សំណាង​ណាស់ដែល​គ្រាន់​តែ​ស្រវឹង​មិ​ន​មែន​មក​​ពី​ពិការ ។ អម្បាញ់​​មិញ​ដើរ​ទ្រេត​ទ្រោត​ ខ្ញុំ​ស្មាន​តែ​មក​ពី​ជើង​ខ្លួន​ឯង​ពិការ​តើ ៕