ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ហួសចិត្ត​មែន​! មាន​មនុស្ស​លួច​ចូល​ទៅ​ដេក​ក្នុង​កង់​យន្តហោះ​ធ្លាក់​ស្លា.ប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ខេត្តសៀមរាប កាលពី​ម៉ោង​១២​ព្រឹក ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ខេត្តសៀមរាប កាលពី​ម៉ោង​១២​ព្រឹក ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។ ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​នោះ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ភ្លាម​ៗ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា លុះដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ កម្លាំង​សមត្ថ​កិច្ច​គ្រប់​ផ្នែក រួម​ជាមួយ​នគរបាល​ជំនាញ​បច្ចេកទេស​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​អ្នកគ្រប់គ្រង​ព្រ​លាន​យន្តហោះ បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព និង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​៣​ចំណុច ៖ ១-​ស្វែងរក​សម្ភាសន៍​សាក្សី ២-​ពិនិត្យ​កន្លែង​កើតហេតុ និង​៣-​ធ្វើការ​ពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព ។

ជា​លទ្ធផល​ជាក់ស្តែង​តាម​ការ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព គឺ​នៅ​ម៉ោង​៥​និង​០៣​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ បានឃើញ​សកម្មភាព​មនុស្ស​ម្នាក់​ដើរទៅ​រក​យន្តហោះ​ស្កា​យ បន្ទាប់​មក​បន្ត​ដើរទៅ JC ហើយ​បន្ត​ទៅ​យន្តហោះ​កើតហេតុ ឡាន​ម៉ី ។ ដោយ​មនុស្ស​ម្នាក់​នោះ​បាន​ដើរទៅ​ដេក​នៅ​ក្នុង​គម្រប​កន្លែង​កង់​របស់​យន្តហោះ លុះដល់​ម៉ោង​១០​និង​២០​នាទី​យន្តហោះ​បាន​ធ្វើការ​ហោះហើរ ដោយ​មិន​បានដឹង​ថា មាន​មនុស្ស​ចូល​ទៅ​សំងំ​ក្នុង​កង់​យន្តហោះ​នោះ​ឡើយ ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ លឿម រុំ ភេទ​ប្រុស បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ ពេល​ខ្លួន​កំពុងធ្វើការ​ក៏​បានឃើញ​យន្តហោះ​ដែល​កំពុង​តែ​ហោះហើរ មានកំ​ពស់​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យន្តហោះ​នោះ​ដែល​មាន​ចំងាយ​ពី​ខ្លួន​ប្រហែល​២០០​ម៉ែត្រ ហើយ​យន្តហោះ​នោះ​ក៏​ហោះហើរ​បាត់​ទៅ ។

តាម​ការ​ពិនិត្យ​របស់​ជំនាញ​បច្ចេកទេស​បានឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​ស្លាប់មាន​សភាព បាក់ដៃ​ជើង​រយះ​ជើង​ភ្លៅ ។ ហើយ​សាកសព​ជន​រង​គ្រោះ​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​សាច់ញាតិ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ