ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ពេក​វ៉ៃ​ចោល​ខ្ទេច សាងសង់​ថ្មី​វិញ

5 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ការ​យកចិត្តទុក​ដាក់​របស់​ក្រសួងសុខាភិបាល មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង កំពុងធ្វើការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បំរើសេវា​កម្ម​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រសិទ្ធិ​ភាព សុខមាលភាព និង​សោ​ភ័​ណ្ឌ​ភាព អោយ​កាន់តែ​ប្រសើរ​ឡើង​ផង​នោះ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន…

ខេត្តកំពង់ឆ្នាំង ៖ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ការ​យកចិត្តទុក​ដាក់​របស់​ក្រសួងសុខាភិបាល មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង កំពុងធ្វើការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បំរើសេវា​កម្ម​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រសិទ្ធិ​ភាព សុខមាលភាព និង​សោ​ភ័​ណ្ឌ​ភាព អោយ​កាន់តែ​ប្រសើរ​ឡើង​ផង​នោះ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន និង​កំពុង​វាយ​របង​មន្តីរ​ពេទ្យ​ចាស់​ធ្វើ​របង​ជា​ថ្មី​ឡើង​វិញ រួម​ទាំង​ក្លោ​ង​ទ្វារ​ក៏​ត្រូវធ្វើ​ថ្មី​ឡើង​វិញ​ដែរ​ដើម្បី​អោយ​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​សម្រាប់​រថយន្ត​ចេញចូល​អោយ​បាន​ធំ​ទូលាយ និង​សុវត្ថិភាព​ជា​មុន​ព្រោះតែ​ក្លោ​ង​ទ្វារ​ចាស់​បាន​កៀក​នឹង​ផ្លូវជាតិ​ខ្លាំង​ពេក ។

លោក​វេជ្ជបណ្ឌិត សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា បច្ចុប្បន្ន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង មាន​អគារ​ជា​ច្រើន​ដូច​ជា​អគារ​ទទួល​អ្នកជំងឺ​ដំបូង អគារ​ព្យាបាល​របួស​អាគារ​វះកាត់ អគារ​សង្គ្រោះ​បន្ទាន់ អគារ​ពិសោធន៍ អគារ​សំរាក​ព្យាបាល​ជម្ងឺ​ទូរ​ទៅ អគារ​សម្ភព អគារ​ពេទ្យ​កុមារ អគារ​សំរាក​ព្យាបាល​ទណ្ឌិត និង​អគារ​សំរាក​ព្យ​បាល​ជម្ងឺរបេង​ជាដើម ។

មន្ទីរពេទ្យ​មាន​គ្រែ​សំរាប់​អ្នកជំងឺ​សំរាក​ព្យាបាល​ចំនួន​១៦២​គ្រែ ។ ចំណែក​បុគ្គលិក​មន្ត្រីរាជការ​គ្រូពេទ្យ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សរុប​មាន​ចំនួន​១៦៣​នាក់ ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​ចំនួន​២៧​នាក់ ។

ចំពោះ​សំណួរ​សួរ​ថា តើ​មាន​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​អោយ​មាន​អ្នកជម្ងឺ​យ៉ាងច្រើន​ចូល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​កាន់តែ​ច្រើន​ឡើង​បែប​នេះ?

លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ឆ្លើយ​ថា ដោយសារ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ បាន​យល់​កាន់តែ​ច្បាស់​នូវ​សេវាកម្ម​សមធម៌​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ចំណែក​មន្ត្រីរាជការ បុគ្គលិក កម្មករ សុទ្ធសឹងតែ​មាន​ប័ណ្ណ ប​.​ស​.​ស ដែល​ព្យាបាល​ដោយ​មិន​បង់ថ្លៃ​នោះ​ឡើយ ។ និយាយ​ជា​រួម​ពួក​គាត់​មិន​បង់ថ្លៃ​ក៏​ពិតមែនតែ​ខាង​មន្ទីរពេទ្យ​បាន​ប្រាក់​ថ្លៃ​ព្យាបាល​ពី​រដ្ឋ និង​ពី ប​.​ស​.​ស ដោយ​មិន​ពិបាក​ទារ​ពី​អ្នកជម្ងឺ និង​ពេល​ខ្លះ​សុំ​មានការ​យោគយល់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ