ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​ចិន​ខាតបង់​រាប់​ប៊ី​លាន​ដុល្លារ​

5 ឆ្នាំ មុន

ទីក្រុង​ស៊ី​កា​ហ្កូ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​បង្ក​ការ​ខាតបង់​អស់​រាប់​ប៊ី​លាន​ដុល្លារ​សម្រាប់​ភាគី​ទាង​សងខាង​កាលពី​ឆ្នាំ​២០១៨​កន្លង​មក និង​ផល​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ដូច​ជា យានយន្ត បច្ចេកវិទ្យា និង​កសិកម្ម​ជាដើម ។…

ទីក្រុង​ស៊ី​កា​ហ្កូ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​បង្ក​ការ​ខាតបង់​អស់​រាប់​ប៊ី​លាន​ដុល្លារ​សម្រាប់​ភាគី​ទាង​សងខាង​កាលពី​ឆ្នាំ​២០១៨​កន្លង​មក និង​ផល​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ដូច​ជា យានយន្ត បច្ចេកវិទ្យា និង​កសិកម្ម​ជាដើម ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉ូ​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ កន្លង​មក ។

តាម​សេដ្ឋវិទូ បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​វិស័យ​មួយ​ចំនួន​ដូច​ជា សណ្តែកសៀង​របស់​សហរដ្ឋអាមេរិក​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​ជម្លោះ​ពាណិជ្ជកម្ម វា​ក៏​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ដែរ ។

ការ​ខាតបង់​នេះ​អាច​នឹង​ជំរុញ​ដល់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) និង​លោក​ស៊ី ជិន​ពីង (Xi Jinping) ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២ ខែមីនា បើ​ទោះជា​ការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ មានការ​ខកខាន​យ៉ាងណា​ក៏​ដោយ ។

លោក Wally Tyner សេដ្ឋវិទូ​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ Purdue University បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​និង​ចិន​ខាតបង់​ប្រមាណ​២,៩​ប៊ី​លាន​ដុល្លារ​ប្រចាំឆ្នាំ ព្រោះតែ​ពន្ធ​របស់​ប្រទេស​ចិន​ដែល​ដាក់​លើ​សណ្តែកសៀង ពោត ស្រូវ​សាឡី ជាដើម ។

ការ​អាក់អន់​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិផល​ប៉ះពាល់​ដល់​ភាគី​ទាំង​សងខាង​យ៉ាង​ខ្លាំង ព្រោះ​ប្រទេស​ចិន​គឺជា​ប្រទេស​នាំ​ចូល​សណ្តែកសៀង​ធំ​ជាងគេ​របស់​ពិភពលោក ហើយ​ពួក​គេ​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្គត់ផ្គង់​ប្រមាណ​១២​ប៊ី​លាន​ដុល្លារ​ឯណោះ ។

តាំងពី​បាន​ដាក់​ពន្ធ​២៥%​លើ​សណ្តែកសៀង​អា​មេ​រិ​ក​កាលពី​ខែកក្កដា​មក ប្រទេស​ចិន​ភាគច្រើន​នាំ​ចូល​សណ្តែកសៀង​ពី​ប្រទេស​ប្រេ​ស៊ី​ល​។ កំណើន​តម្រូវការ​នេះ​បាន​ជំរុញ​ឲ្យ​តម្លៃ​សណ្តែកសៀង​ប្រេ​ស៊ី​ល​កើនឡើង​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​សណ្តែកសៀង​អា​មេ​រិ​ក ។ ទោះបី​យ៉ាងណា ការ​ផ្គត់ផ្គង់​នេះ មិន​គ្រប់​គ្រាន់​នឹង​តម្រូវការ​របស់​ចិន​ឡើយ ធ្វើ​ឲ្យ​ប្រទេស​ចិន​ស្វែងរក​ទីផ្សារ​ផ្គត់ផ្គង់​បន្ថែម​ទៀត​ដូច​ជា​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាដើម ។ ចំណែក​ស​ណ្ដែ​ង​សៀង​អា​មេ​រិ​ក​វិញ បន្ទាប់​ពី​ចិន​បាន​ដាក់​ពន្ធ​លើ​ផលិត​នេះ​របស់​ខ្លួន ក៏​បាន​ស្វែងរក​ទីផ្សារ​ថ្មី​ដែរ ប៉ុន្ដែ​នៅ​តែ​មិន​ស្មើនឹង​ទីផ្សារ​ចិន​បាន ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

យោង​ទៅ​តាម​ក្រសួងកសិកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កសិផល​សរុប​របស់​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ក្នុងអំឡុងពេល​១០​ខែ​ដំបូង នា​ឆ្នាំ​២០១៨​កន្លង​មក បាន​ធ្លាក់​ចុះ ៤២% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មក​ស្មើ​ប្រមាណ ៨,៣​ប៊ី​លាន ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ