ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​«ជាន់​អំបែង​កែវ​និង​រងើកភ្លើង»​…​ទោះ​​ផ្ទុះ​ប្រតិកម្ម ក៏​លោកគ្រូ​បង្វឹក​​ច្រាន​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ចម្រុះ​បាន​ផ្ទុះ​រឿង ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​៦​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​គេ​ឃើញ​ក្រុម​យុវវ័យ​មាន​ប្រុស​មាន​ស្រី បាន​នាំ​គ្នា​ដើរ​ជាន់​លើ​អំបែង​កែវ ​និង​រងើកភ្លើង ។ ក្រុម​យុវវ័យ​ទាំងនោះ ត្រូវ​បាន​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ចម្រុះ​បាន​ផ្ទុះ​រឿង ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​៦​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​គេ​ឃើញ​ក្រុម​យុវវ័យ​មាន​ប្រុស​មាន​ស្រី បាន​នាំ​គ្នា​ដើរ​ជាន់​លើ​អំបែង​កែវ ​និង​រងើកភ្លើង ។ ក្រុម​យុវវ័យ​ទាំងនោះ ត្រូវ​បាន​គេ​ដឹង​ថា ជាសិក្ខាកាម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដី​ពី​ «​អាថ៌​កំបាំង​២១​យ៉ាង​របស់​មហា សេដ្ឋី ដែល​បានរៀបចំ​ដោយ​ក្រុមហ៊ុន MSL ដែល​រកស៊ី​ខាង​ទិញ​លក់​អចលនទ្រព្យ​មួយ ។

ប្រតិកម្ម​ជុំវិញ​ការ​ឲ្យ​សិក្ខាកាម​ដើរ​ជាន់​អំបែង​កែវ ឬ​រងើកភ្លើង​នោះ​ សំដៅ​ផ្លាស់​ប្ដូរ​ឲ្យ​ចេះ​អត់ធ្មត់​តស៊ូ​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច ។ តាម TVFB ឧកញ៉ា ម៉ុង ឫ​ទ្ធី និង​ឧកញ៉ា ស្រី ចាន់​ថន បាន​រិះគន់​និង​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​សិក្ខាសាលា​មួយ​ដែល​ឲ្យ​អ្នកចូលរួម​ដើរ​ជាន់​អំបែង​កែវ ​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ឧកញ៉ា​ទាំង​ពីរ​បាន​ហៅ​វិធីសាស្ត្រ​នេះ​ថា ជា​ការ​ខុសឆ្គង​ដ៏​ធំ ។

លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប បាន​លើក​ឡើង​បែប​នេះ​ថា​ «​អ្នកមាន និង​អ្នក​ជោគជ័យ​ទាំងអស់​លើ​ពិភពលោក ​មិន​ដែល​ទៅ​ជាន់​អំបែង​កែវ និងរងើកភ្លើង​ទេ​…​។ គេ​អាច​រកស៊ី​មាន បាន ដោយ​មិន​ចាំបាច់​ទៅ​ជាន់​អំបែង​កែវ ជាន់​រងើកភ្លើង​» ។

ក្រោយ​រង​ការ​រិះគន់​ជា​ហូរហែ ​លោក វឿ​ន សីហា ជា​គ្រូបង្វឹក​ក៏​ចេញ​មក​ផ្សាយ​ផ្ទាល់​ (Live) តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seiha Voeurn ដើម្បី​បកស្រាយ ។ លោក​អះអាង​ថា លោក​ធ្លាប់​ជា​សិក្ខាកាម​ម្នាក់​ដែល​បាន​ឆ្លងកាត់​វគ្គ​ដើរ​លើ​អំបែង​កែវ និង​ដើរ​លើ​រងើកភ្លើង​ និង​បាន​ចាត់​ទុក​ការ​រិះគន់​ទាំងនោះ​ថា ជា​ទស្សនៈ​និង​ជា​ការ​យល់​ឃើញ​ផ្សេង​ពី​គ្នា​របស់​បុគ្គល​ម្នាក់​ៗបាន​ន័យ​ថា លោក​មិន​ទទួលយក​ការ​រិះគន់​នោះ​ទេ ។

លោក​លើក​ឡើង​ថា តាម​ពិត​វគ្គ​បណ្តុះបណ្តាល​បែប​នេះ ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ពោល​គឺ​ធ្លាប់​កើត​មាន តាំងពី​ឆ្នាំ​២០០៨​មក​ម្លេ​៉ះ ហើយ​កាលនោះ​ មាន​គ្រូ​ល្បី​ៗ​និង​ខ្លាំង​ៗ​ដែល​ចូលរួម​បណ្តុះបណ្តាល ។ លោក​បន្ត​ថា អ្នក​ដែល​បាន​ឆ្លងកាត់​វគ្គ​នេះ ភាគច្រើន​បាន​ក្លាយជា​អ្នកដឹកនាំ តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ​អ្នកដឹកនាំ​នោះ​ទេ ។

បើ​តាម​គ្រូបង្វឹក​ខាងលើ​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ ក៏​មាននៅ​ប្រទេស​ដទៃ​ដែរ ។ លោក​លើកយក​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក ថៃ និង​ម៉ា​ឡេ​ស៊ី​ជាដើម​ មក​ធ្វើ​ជា​ឧទាហរណ៍ ​ដោយ​លោក​អះអាង​ថា គ្រូ​នៅ​តាម​ប្រទេស​នោះ​ បាន​ឲ្យ​សិក្ខាកាម​ធ្វើ​អ្វី​ដែល​ប្លែក​ដែល​វគ្គ​បណ្តុះបណ្តាល​នៅ​ស្រុក​ខ្មែរ​ មិន​ដែល​ធ្វើ ថែម​ទៀត​ ដូច​ជា​ការ​ហក់​ឆត្រយោង និង​ការ​លី​អង្ករ​ឡើង​ភ្នំ​ជាដើម ហើយ​អ្នកចូលរួម​ភាគច្រើន​ទទួល​បាន​លទ្ធផល​ល្អ​និង​អ្នកខ្លះ​បាន​ក្លាយជា​សេដ្ឋី​ក៏​មាន ។

បន្ទាប់​ពី​លើកយក​បទ​ពិសោធន៍​ពី​ក្រៅប្រទេស​ មក​ធ្វើ​ជា​ឧទាហរណ៍​រួច​ហើយ លោក វឿ​ន សីហា ក៏​បាន​ងាក​មក​និយាយ​ពី​វគ្គ​បណ្តុះបណ្តាល​របស់​ខ្លួនឯង​វិញ​ម្តង ។ លោក​បកស្រាយ​យ៉ាង​ដូច្នេះ​ថា ​«​អ្វី​ដែល​ខ្ញុំ​បណ្តុះបណ្តាល​នេះ ​គោលដៅ​ធំ​បំផុត​គឺ​ផ្លាស់​ប្តូរ​ឲ្យ​មនុស្ស​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​» ។

លោក​បន្ថែម​ថា ​«​ការ​បណ្តុះបណ្តាល​របស់ខ្ញុំ មិន​បាន​ដាក់​មនោ​គម​វិទ្យា ឬ​មួយ​ធ្វើ​ឲ្យ​មនុស្ស​ឆ្កួត​លីលា​ទេ ហើយ​ក៏​មិន​បង្ខំ​ឲ្យ​អ្នកចូលរួម​ដើរ​លើ​អំបែង​កែវ​នោះ​ដែរ ។ ប៉ុន្តែ គ្រាន់តែ​ជា​ការ​ធ្វើតេស្ត​សាកល្បង​ថា មនុស្ស​ចង់​ជោគជ័យ​ពិតប្រាកដ​ ហ៊ាន​ធ្វើ​រឿង​ដែល​ខ្លួនឯង​មិន​ធ្លាប់​ធ្វើ​ឬ​អត់ ។ ជាក់ស្តែង​ អ្នកចូលរួម​កម្ម
វិធី​របស់ខ្ញុំ​ គ្មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ ដោយសារ​តែ​បញ្ហា​ទាំង​អស់នោះ​ទេ ហើយ​ពុំ​មាន​អ្នក​ណា​ម្នាក់​តវ៉ា​ប្រឆាំង​នឹង​កម្មវិធី​ហ្នឹង​ដែរ​» ។

យ៉ាងណា​ក៏​ដោយ ការ​បកស្រាយ​ខាងលើ ទំនងជា​មិន​អាច​ក្លាយជា​ហេតុផល​សម​ស្រប​ដែល​អាច​ទទួល យក​បានជា​ទូទៅ​នោះ​ទេ តែ​ក៏​ចាត់​ទុក​ថា សំណាង​ហើយ​ដែល​អ្នក​ដើរ​លើ​អំបែង​កែវ​មិន​មុត​ជើង​ឆ្លង​រោគ​គ្នា ឬ​រយះ​ជើង​ចូល​ពេទ្យ​ និង​ស្ងើចសរសើរ​ដែរ ដែល​ចេះ​និយាយ«​ឡប់​ប៊ី​» ឱ្យ​ក្រុម​យុវជន​ទាំងនោះ ​ហ៊ាន​ដើរ​ជាន់​អំបែង​កែវ តែបើ​ជាន់​ ដើម្បី​ក្លាយជា​សេដ្ឋី​ដូច​ជា​ទៅ​មិន​រួច​ទេ ៕

អត្ថបទសរសេរ ដោយ